ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងមួយជីវិតនេះលាភក្រៅចូលចិត្តចូលមករកខ្លាំងណាស់។ មិនថាអ្នកបណ្តាក់ទុន ឬធ្វើអ្វីទេ តែងតែអាចទទួលបានផលខ្ពស់ជានិច្ច។ ជាពិសេស ឱកាសក្នុងការឈ្នះបានរង្វាន់ធំក៏ខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលរាប់យ៉ាងណាក៏មិនចេះអស់នោះដែរ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត មានខួរក្បាលជាអ្នកជំនួញណាស់។ ជាពិសេស លាភក្រៅក៏មកក្បែរជានិច្ចផងដែរ ដោយធ្វើឲ្យការបណ្តាក់ទុនទាំងឡាយគឺអាចទទួលបានផលធំ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែទិញឆ្នោតក៏អាចឈ្នះបានរង្វាន់ធំផងដែរ។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់កើនលេខជាលំដាប់តែម្តង។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ រង្វាន់ធំចូលចិត្តមកជិតណាស់។ ជាពិសេស លាភក្រៅទាំងឡាយនឹងធ្វើឲ្យអ្នកសម្រេចបានបំណងប្រាថ្នាធំ។ មិនត្រឹមតែប៉ុណ្ណោះ ចំណូលភាគច្រើនរបស់អ្នកក៏បានពីលាភក្រៅផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នករាប់សុទ្ធតែលុយធំដែលមិនគួរឲ្យជឿនោះឡើយ។
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ រង្វាន់ធំដែលចូលមកម្តងៗគឺច្រើនមិនគួរឲ្យជឿនោះទេ។ ជាពិសេស អ្នកក៏អាចផលិតបានក្រដាសប្រាក់ដែលក្រាស់មិនគួរឲ្យជឿផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែប្រឹងប្រែងក្នុងការងារ មិនខ្លាចថាគ្មានទ្រព្យធំយកឡើយ។ ដូចនេះ អ្នកនឹងរស់នៅបានយ៉ាងសុខស្រួលខ្លាំងតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មិនថារង្វាន់តូច ឬធំទេគឺគេតែងតែអាចទទួលបានទាំងអស់។ ជាពិសេស ក្នុងដៃសងខាងនឹងមិនចេះខ្វះលុយរាប់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែមានការតស៊ូខ្ពស់ មិនខ្លាចថាខ្វះលុយចាយនោះឡើយ។ ដូចនេះ អ្នកនឹងមិនរងទុក្ខអ្វីទៀតនោះឡើយ៕
ចែករំលែកព័តមាននេះ