ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់​មុខ​៧​ខែ​! ស្តេច​ញ៉ាំ​ដ៏​ល្បី​ម្នាក់ ប្រកាស​ត្រឡប់​​មក​ផលិត​វី​ដេ​អូ​ឡើង​វិញ​យ៉ាង​ភ្ញាក់ផ្អើល

2 ខែ មុន

ប្រទេស​ជប៉ុន ៖ កញ្ញា យូ​កា គី​ណូ​ស៊ី​តា (Yuka Kinoshita) ដែល​ជា​បុ​គ្ក​ល​មាន​ឥទ្ធិពល​លើ​ការ​ប្រកួត​​ញ៉ាំ ក៏​ដូច​ជាតា​រា​យូ​ធូប​ដែល​ផលិត​វី​ដេ​អូ​ញ៉ាំ​អាហារ​ជនជាតិ​ជប៉ុន​ដ៏​ល្បី បាន​ប្រកាស​ត្រឡប់​ទៅ​ផលិត​វី​ដេ​អូ​ញ៉ាំ​របស់​ខ្លួន​ឡើង​វិញ…

ប្រទេស​ជប៉ុន ៖ កញ្ញា យូ​កា គី​ណូ​ស៊ី​តា (Yuka Kinoshita) ដែល​ជា​បុ​គ្ក​ល​មាន​ឥទ្ធិពល​លើ​ការ​ប្រកួត​​ញ៉ាំ ក៏​ដូច​ជាតា​រា​យូ​ធូប​ដែល​ផលិត​វី​ដេ​អូ​ញ៉ាំ​អាហារ​ជនជាតិ​ជប៉ុន​ដ៏​ល្បី បាន​ប្រកាស​ត្រឡប់​ទៅ​ផលិត​វី​ដេ​អូ​ញ៉ាំ​របស់​ខ្លួន​ឡើង​វិញ ក្រោយ​បាត់​មុខ​ពី​បណ្តាញ​សង្គម​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយសារ​តែ​រង​ការ​ជេរ​ប្រមាថ និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​តាម​អ៊ីនធឺណិត​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត South China Morning Post ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​ទៅ ពោល​៧​ខែ​បន្ទាប់​ពី​បាត់​មុខ​ពី​អ៊ីនធឺណិត យូ​កា គី​ណូ​ស៊ី​តា បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម X អតីត Twitter ថា កញ្ញា​បាន​ធូរស្រាល​ច្រើន​ហើយពី​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ ហើយនឹង​ចាប់ផ្តើម​ការងារ​ឡើង​វិញ​ជា​បណ្តើរ​ៗ នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​អាច​ធ្វើ​ទៅ​បាន​។

យូ​កា គី​ណូ​ស៊ី​តា អាយុ​៣៩​ឆ្នាំ ដែល​ញ៉ាំ​អាហារ​មួយ​ដង​ស្មើនឹង​មនុស្ស​២​ទៅ​៣​នាក់ បានឱ្យ​ដឹង​ថា កញ្ញា​ខ្លាច​មិន​ហ៊ាន​មើល​សារ​តាម​បណ្តាញ​សង្គម​ទាំង​ជា​សាធារណៈ ឬ​ឯកជន ដោយសារ​តែ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​មតិ​អវិជ្ជមាន​ដ៏​ច្រើន ដែល​កញ្ញា​ទទួល​បាន​ពី​មុន​។ កញ្ញា​ក៏​មានការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ដោយ​ផ្ទាល់ខ្លួន ដូច្នេះ​ហើយ​បានជា​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​អស់​រយៈពេល​រាប់​ខែ​។ យូ​កា គី​ណូ​ស៊ី​តា ជា​បុគ្គល​មាន​ឥទ្ធិពល និង​ល្បីល្បាញ​បំផុត​របស់​ពិភពលោក នៅ​លើ​ការ​ផលិត​វី​ដេ​អូ​ពាក់ព័ន្ធ​ការ​ញ៉ាំ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ពិសេស​ការ​ញ៉ាំ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា ដែល​ប្រៀប​ដូច​ជា​ក្រពះ​យក្ស​។

កញ្ញា យូ​កា គី​ណូ​ស៊ី​តា មាន​អ្នក​ចុច Subscribe ជាង ៥.២​លាន​នាក់​នៅ​លើ​កម្មវិធី​យូ​ធូប (YouTube) និង ២២៧,០០០​នាក់ នៅ​លើ​បណ្តាញ​សង្គម X ។ ឈ្មោះ​របស់​តារា​អន​ឡាញ​ដែល​កើត​នៅ​ក្នុង​ទីក្រុង​គី​តា​គី​ស៊ូ (Kitakyushu) ខេត្ត​ហ្វូ​គូ​អូ​កា (Fukuoka) រូប​នេះ បាន​លេចឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៩ នៅ​កម្មវិធី​ប្រកួតប្រជែង​ញ៉ាំ​អាហារ​របស់​ជប៉ុន The Battle of Big Eaters ដោយ​មានការ​ចូលរួម​ពី​បេក្ខជន បេ​ក្ខ​នារី និង​ម្ចាស់​ជើងឯក​កំពូល​អ្នក​ញ៉ាំ​អាហារ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។ គី​ណូ​ស៊ី​តា បាន​ចាប់ផ្តើម​ផលិត​វី​ដេ​អូ​អន​ឡាញ​នៅ​ក្នុង​ឆ្នាំ ២០១៤ ដោយ​បាន​បង្ហោះ​វី​ដេ​អូ​ញ៉ាំ​អាហារ ឬ Mukbang ដោយ​ទទួល​បានការ​ចាប់អារម្មណ៍ និង​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ពេញចិត្ត និង​បង្ខូច​កេរ្តិ៍ឈ្មោះ គី​ណូ​ស៊ី​តា បាន​បង្ហោះ​មតិ​រិះគន់ និង​ប្រមាថ​លើ​អ៊ីនធឺណិត ដោយ​និយាយ​ថា នាង​មើលទៅ​ធាត់ និង​ចាស់ ហើយ​នាង​លែង​ញ៉ាំ​ច្រើន​ដូច​កាលពីមុន​ទៀត​ហើយ​។ ពួក​អ្នក​ប្រកួតប្រជែង​ញ៉ាំ​ប្រឈម​មុខ​នឹង​ហានិភ័យ​ដ៏​ធំ​ចំពោះ​សុខភាព​ពួក​គេ ហើយ​ជួនកាល​របៀប​រស់នៅ​របស់​ពួក​គេ​នាំ​ទៅ​រក​ការ​ស្លាប់​មុន​អាយុ​។ ដោយ​ពួក​គេ​លើក​ឡើង​អំពី​រឿងរ៉ាវ​កាលពី​ឆ្នាំ​មុន ដែល​តារា​យូ​ធូប​ដ៏​ល្បី​ខាង​ញ៉ាំ​អាហារ​ជនជាតិ​ជប៉ុន កញ្ញា ឈី​ណា​រី តា​កា​ហា​ស៊ី (Chinari Takahashi) បាន​ទទួលមរណភាព​ក្នុង​អាយុ​៣០​ឆ្នាំ បន្ទាប់​ពី​មាន​ជំងឺផ្លូវចិត្ត​បាត់បង់​ចំណង់​អាហារ និង​ការ​ញៀន​ស្រា​អស់​ជា​ច្រើន​ខែ​៕ (​ប្រភព ៖ South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ