ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ធ្វើ​ចិត្តបាន​! តារាចម្រៀង Mariah Carey បា.ត់បង់​ម្តាយ និង​បងស្រី​ក្នុង​ថ្ងៃ​តែ​មួយ

3 ខែ មុន

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក អ្នកស្រី ម៉ា​រី​យ៉ា ខា​រី (Mariah Carey) កំពុង​មានទុក្ខ​ជា​ទម្ងន់ បន្ទាប់​ពី​បាត់បង់​ទាំង​ម្ដាយ…

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក អ្នកស្រី ម៉ា​រី​យ៉ា ខា​រី (Mariah Carey) កំពុង​មានទុក្ខ​ជា​ទម្ងន់ បន្ទាប់​ពី​បាត់បង់​ទាំង​ម្ដាយ និង​បងស្រី​ក្នុង​ថ្ងៃ​តែ​មួយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ ដោយ​រួម​ទាំង The People, CNN និង NBC News ផង​ដែរ​។

តារាចម្រៀង​ដ៏​ឆ្នើម Mariah Carey ម្ចាស់​បទ «Hero» បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដល់​ទស្សនាវដ្តី The People និង​សារព័ត៌មាន CNN ថា «​ខ្ញុំ​ក្រៀមក្រំ​ខ្លាំង​ណាស់ ដែល​បាន​បាត់បង់​ម្តាយ​របស់ខ្ញុំ កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ កាន់តែ​សោកស្ដាយ​ជា​នេះ​ទៅ​ទៀត នៅ​ក្នុង​សោកនាដកម្ម​មួយ បងស្រី​របស់ខ្ញុំ ក៏​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ​»​។

Mariah និងម្តាយ

ម្ចាស់​ពានរង្វាន់ Grammy វ័យ​៥៥​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​បាន​ពរ​ពី​ព្រះ ដែល​ខ្ញុំ​អាច​ចំណាយពេល​១​ស​ប្តា​ហ៍​ចុង​ក្រោយ​ជាមួយ​ម្តាយ​របស់ខ្ញុំ មុន​ពេល​គាត់​ស្លាប់​។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​សេចក្តី​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​មនុស្ស​គ្រប់​គ្នា និង​ការ​គោរព​ចំពោះ​ឯកជន​ភាព​របស់ខ្ញុំ អំឡុង​ពេល​នេះ​»​។

ប្រភព​ពី The People បានឱ្យ​ដឹង​ថា មិន​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត រួម​ទាំងមូល​ហេតុ​នៃ​ការ​ស្លាប់​របស់​លោកស្រី Patricia Carey អាយុ​៨៧​ឆ្នាំ ដែល​ត្រូវជា​ម្តាយ និង​អ្នកស្រី Alison Carey អាយុ​៦៣​ឆ្នាំ ដែល​ត្រូវជា​បងស្រី​របស់​អ្នកស្រី Mariah Carey មិន​ត្រូវ​បាន​ផ្តល់​ដោយ​តារាចម្រៀង​ប៉ុប​រូប​នេះ​ឡើយ​។

Mariah និងបងស្រី

លោកស្រី Patricia ដែល​ពី​មុន​បាន​រៀប​ការ​ជាមួយ​លោក Alfred Roy Carey នោះ គឺជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ដោយ​សាលា Juilliard លោកស្រី​ក៏​ជា​គ្រូបង្វឹក​ផ្នែក​ច្រៀង​ផង​ដែរ មុន​ពេល​គូស្នេហ៍​ទាំង​ពីរ​រូប​នេះ ទទួល​បាន​ចំណងដៃ​កូនស្រី Alison និង Mariah រួម​ទាំង​កូនប្រុស Morgan ។ ក្រោយមក​ឪពុក​ម្តាយ​អ្នក​ទាំង ៣ បាន​លែងលះ​គ្នា​នៅ​ពេល​ដែល Mariah មាន​អាយុ​ត្រឹម​៣​ឆ្នាំ​។

ទោះ​យ៉ាងណា​គ​៨​ដោយ ទំនាក់ទំនង​របស់ Mariah ជាមួយ​ម្តាយ ពោរពេញ​ទៅ​ដោយ​ភាព​មិន​ចុះសម្រុង​គ្នា និង​ភាព​ស្មុគស្មាញ​ពេញ​មួយ​ជីវិត​របស់​តារាចម្រៀង​រូប​នេះ​។ ប៉ុន្តែ Mariah នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​ម្ដាយ​ជា​និច្ច​។ ចំណែក​ទំនាក់ទំនង​របស់ Mariah ជាមួយនឹង​បងស្រី ក៏​កាន់តែ​ឃ្លាតឆ្ងាយ និង​មាន​ភាព​ស្មុគស្មាញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ