តារាសម្តែងនិងចម្រៀងហុងកុងដ៏ល្បី លោក Jacky Cheung បានប្រកាសលុបចោលការប្រគំតន្ត្រីភ្លាមៗ ក្រោយមានបញ្ហាសុខភាព
(ចិន)៖ យោងតាម SCMP តារាហុងកុង Jacky Cheung វ័យ៦១ឆ្នាំបានប្រកាសលុបចោលការប្រគំតន្ត្រីចំនួនបីយប់នៅទីក្រុង Hangzhou ប្រទេសចិនចាប់ពីថ្ងៃទី ២៦-២៨…
(ចិន)៖ យោងតាម SCMP តារាហុងកុង Jacky Cheung វ័យ៦១ឆ្នាំបានប្រកាសលុបចោលការប្រគំតន្ត្រីចំនួនបីយប់នៅទីក្រុង Hangzhou ប្រទេសចិនចាប់ពីថ្ងៃទី ២៦-២៨…
(ចិន)៖ យោងតាម SCMP តារាហុងកុង Jacky Cheung វ័យ៦១ឆ្នាំបានប្រកាសលុបចោលការប្រគំតន្ត្រីចំនួនបីយប់នៅទីក្រុង Hangzhou ប្រទេសចិនចាប់ពីថ្ងៃទី ២៦-២៨ ខែកក្កដា ដោយសារបញ្ហាសុខភាព។ គាត់មានជំងឺរលាកសួត ដែលប៉ះពាល់ដល់សំឡេងរបស់គាត់។
តាមរយៈទំព័រផ្ទាល់ខ្លួនរបស់គាត់ លោក Jacky Cheung បានសុំទោសទស្សនិកជន និងសហការីចំពោះការលុបចោលការប្រគុំតន្ត្រីនៅនាទីចុងក្រោយ។ បើតាមតារាចម្រៀងប្រុសរូបនេះហាក់មិនមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការឡើងសម្ដែងលើឆាកជាមួយនឹងសុខភាពបច្ចុប្បន្នឡើយ។
អ្នករៀបចំ កម្មវិធីឱ្យលោក Jacky Cheung បាននិយាយថា ពួកគេកំពុងពិចារណាថាតើត្រូវមានដំណោះស្រាយចុងក្រោយសម្រាប់ការបង្វិលសងសំបុត្រ ឬផ្តល់សំណងដល់អតិថិជន។
នេះជាលើកទី៣ហើយនៅឆ្នាំនេះលោក Truong Hoc Huu បានប្រកាសលុបចោលការសម្ដែងដោយសារសុខភាពខ្សោយ។ កាលពីខែមីនា តារាចម្រៀងរូបនេះក៏បានលុបចោលការប្រគុំតន្ត្រីចំនួនបីនៅទីក្រុងសៀងហៃ ប្រទេសចិន បន្ទាប់ពីធ្វើតេស្តរក Covid-19។ ថ្មីៗនេះ ក្នុងខែមិថុនា លោកមិនអាចទៅសម្ដែងបាន៣យប់នៅតៃប៉ិ កោះតៃវ៉ាន់៕
ចែករំលែកព័តមាននេះ