ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​គាត់​ទេ?​​តើស្ថានភាព​ម្ចាស់​បទ​«​ទឹកភ្នែក​ជីដូន​កាកី​»​ម៉ៅ ស៊ី​ណាត យ៉ាងណាហើយ?

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពេល​និយាយ​ដល់​ឈ្មោះ​ម៉ៅ ស៊ី​ណាត រប​ររកស៊ី​ស្ងាត់​ដូច​ចោរលួច​សេះ  ប្រិ​យ​មិត្ត​អាច​នឹង​នៅ​ចាំ​រូប​អ្នក​ម្ចាស់ តាម​រយៈ​បទ​ចម្រៀង​ល្បី​មួយ​ដែល​មាន​ចំណងជើង​ថា «​ទឹកភ្នែក​ជីដូន​កាកី​» ។ ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មួយ​ដួង​នេះ​…

រាជធានីភ្នំពេញ ៖ ពេល​និយាយ​ដល់​ឈ្មោះ​ម៉ៅ ស៊ី​ណាត រប​ររកស៊ី​ស្ងាត់​ដូច​ចោរលួច​សេះ  ប្រិ​យ​មិត្ត​អាច​នឹង​នៅ​ចាំ​រូប​អ្នក​ម្ចាស់ តាម​រយៈ​បទ​ចម្រៀង​ល្បី​មួយ​ដែល​មាន​ចំណងជើង​ថា «​ទឹកភ្នែក​ជីដូន​កាកី​» ។ ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មួយ​ដួង​នេះ​ បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ទៅ​សំងំ​ប្រកប​របរ​មួយ​ធ្វើ​អោយ​អ្នកគាំទ្រ​នៅ​តែ​ទន្ទឹង​ចាំ​មើលផ្លូវ​ថា​ តើ​តារាចម្រៀង​ស្រី​ដែល​ពូកែ​លេង​ទឹកមុខ និង​មាន​ចង្កេះ​រាង​រាវ​តូច​ច្រឡឹង​អាច​នឹង​វិល​មក​ពិភព​សិល្បៈ​វិញ ឬ​យ៉ាងណា​នោះ​ ? ​

ខណៈ​អ្នកគាំទ្រ​កំពុង​រង់​ចាំ​មើលផ្លូវ​ថា​ តើ​អាយ​ដល​របស់​គាត់​នឹង​មក​កាន់​ក្បាល​មេក្រូ​បង្ហើរ​ទឹកដម​សម្លេងពី​រោះ​រណ្តំ​បំពេរ​អារម្មណ៍​អ្នក​ស្តាប់​បន្ត​ទៀត ឬ​យ៉ាងណា​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ធ្វើ​អោយ​អ្នកគាំទ្រ​សើច​ស្រស់​ជាមួយនឹង​ការ​បង្ហើរ​សម្លេង​​ថ្មី​របស់​អ្នក​នាង ​។ ម្ចាស់​បទ «​ទឹកភ្នែក​ជីដូន​កាកី​» អ្នក​នាង​ម៉ៅ ស៊ី​ណាត​ នៅ​តែ​មាន​សម្លេង​ផ្អែម និង​សម្រស់​នៅ​តែ​ក្មេង​ជា​វ័យ​។ អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​បង្ហើរ​សំនៀង ធ្វើ​អោយ​មហាជន​នៅ​តែ​ចាប់អារម្មណ៍​លើ​បទ«ទឹក​ភ្នែក​ជីដូន​កាកី» ដែល​ធ្វើ​អោយ​គេ​មើលឃើញ​ថា ប្រជាប្រិយភាព​អ្នក​នាង នៅ​តែ​ខ្លាំង​ដដែល​។ ​

​តើ​បងប្អូន​ដឹង​ទេ តារា​ស្រី​រូប​នេះ ហេតុ​អ្វី​បានជា​ល្បី​ៗ​សុខ ហើយ​បាន​បាត់​មុខ​ទៅ​វិញ​នោះ? ហើយ​សំខាន់​បំផុត​នោះ អ្នក​នាង​បាន​ត្អូញត្អែរ​ថា ស្ថានភាព​មុខរបរ​ស្ងាត់​ដូច​ចោរ​លូច​សេះ ខណៈ​កូនប្រុស​តែ​ម្នាក់​របស់​អ្នក​នាង ក៏​មិន​មាន​ដុ​ង ឬ​និស្ស័យ​សិល្បៈ​ដូច​អ្នក​ម្តាយ​នោះ​ទេ​។

​ជា​ការ​ពិត បើ​ទោះបីជា អ្នក​នាង​ហាក់​បាត់​មុខ បាត់​សម្លេង​ពី​វិស័យ​ចម្រៀង​ក្តី តែ​បទ​ចម្រៀង​ជា​ច្រើន​បទ​របស់​អ្នក​នាង​នៅ​តែ​ទទួល​បានការ​គាំទ្រ​។ ប្រាកដ​ណាស់ ទោះបីជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក៏​ពិតមែន តែ​អ្នក​នាង​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង ហើយ​អ្នកគាំទ្រ​ក៏​ចង់​ដឹង​ពី​សុខទុក្ខ​អ្នក​នាង​ផង​ដែរ​។  

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព អ្នក​នាង ម៉ៅ ស៊ី​
ណាត បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ពេល​នេះ​ គឺ​អ្នក​នាង​មាន​សុខទុក្ខ​ធម្មតា តែ​តារាចម្រៀង​ស្រី​រូប​នេះ​ពោល​ថា អ្នក​នាង​ពិតជា​មាន​ក្តី​នឹករលឹក​អ្នកគាំទ្រ​ជា​ខ្លាំង​ផង​ដែរ​។ តារា​ស្រី​វ័យ​៤៤​រូប​នេះ បាន​បន្ត​ថា អ្នក​នាង​បាន​ឃ្លាតឆ្ងាយ​ពី​ដែន​សិល្បៈ​ក៏​ពិតមែន ក៏​ប៉ុន្តែ​អ្នក​នាង​នៅ​តែ​នឹករលឹក​អ្នកគាំទ្រ​ជា​ពន់ពេក​កន្លង ទើប​អ្នកស្រី​បង្ហើរ​សំនៀង​ជា​ថ្មី ដោយ​ហាក់ដូចជា​គាស់​អារម្មណ៍​របស់​អ្នកគាំទ្រ​តាម​រយៈ​បទ «​ទឹកភ្នែក​ជីដូន​កាកី​» អោយ​បាន​ងើបឡើង​វិញ និង​បាន​ស្តាប់​នូវ​បទ​មួយ​នេះ​ម្តងទៀត​។

ជា​ការ​ពិត​ណាស់ អ្នក​នាង ម៉ៅ ស៊ី​ណាត ដែល​មាន​ទីកន្លែង​កំណើត​នៅ​រាជធានី​ភ្នំពេញ បាន​បន្ត​ថា កាល​ចូល​សិល្បៈ​របស់​អ្នកស្រី គិត​ចាប់​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​រយៈពេល​ខ្ទង់​២០​ឆ្នាំ​ហើយ ដែល​អ្នកស្រី​បាន​ប្រ​ឡូង​ក្នុង​សិល្បៈ​។ ចំណែក​មូលហេតុ​ដែល​អ្នកស្រី​បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​អស់​រយៈពេល​យូរ​ឆ្នាំ​នេះ គឺ​ដោយសារ​អ្នកស្រី​បាន​ចាប់​យក​អាជីព​ជា​អ្នកលក់​សម្លៀក​បំពាក់​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក រយៈពេល​៤​ឆ្នាំ​មក​ហើយ​។

នៅ​ពេល​មានការ​ចា​ទ​សួរ​ថា តើ​បងការ​លក់ដាច់​ឬទេ ចំពោះ​សម្លៀក​បំពាក់​បែប​ជា​ហូល​ផាមួង ឬ​រ៉ូ​បរា​ត្រី​ស្រមោល​.​ស​ផ្សេង​ៗ​នោះ? តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ី​ណាត​ថា « លក់​មិន​ដាច់​ទេ ស្ងាត់​ណាស់ ស្ងាត់​ដូច​ចោរលួច​សេះ » ពោល​ទោះ​លក់​មិន​ដាច់​ក្តី​ប៉ុន្មាន​ឆ្នាំ​មកនេះ អ្នក​នាង​ម៉ៅ ស៊ី​ណាត​ មិន​ដែល​បោះបង់​អាជីព​ជា​អ្នកលក់​សម្លៀក​បំពាក់​នៅ​ក្នុង​ផ្សារ​នោះ​ឡើយ​ ។ តែបើ​ចំពោះ​អាជីព​ជា​អ្នកសិល្បៈ​វិញ តារា​ស្រី​រូប​នេះ​ថា សិល្បៈ​ក៏​មិន​បោះបង់​នោះ​ដែរ ពោល​បើ​មានការ​អញ្ជើញ​ពី​សំណាក់​បងប្អូន​អោយ​ច្រៀង​តាម​កម្មវិធី ហើយ​អ្នក​នាង​មាន​ពេល​នោះ ខ្លួន​នឹង​សម្តែង​ម​ប្រើ​អារម្មណ៍​ដូច​ធម្មតា​ ។

ជា​ការ​ពិត អ្នក​ស្នង​សិល្បៈ​ពី​តារា​ស្រី​រូប​នេះ​អាច​ថា គ្មាន​ទេ​មើលទៅ ព្រោះ​អ្នក​នាង​ថា កូនប្រុស​ច្បង​អ្នក​នាង គាត់​ជា​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​កីឡា​នោះ​។  

បើ​ងាក​មក​ការ​សម្តែង​កាលពី​កន្លង​ទៅ​វិញ អាច​ថា តារា​ស្រី​ស្រុក​ខ្មែរ​លេខ​មួយ​បាន​ទៅ​លើ អ្នកស្រី ម៉ៅ ស៊ី​ណាត​ហើយ ដែល​មាន​ស្ទា​យ​កាយវិការ​ខុស​គេ ហើយ​ក៏​មាន​មហាជន​ជា​ច្រើន​ដែល​ស្រឡាញ់ និង​ចូល​ចិត្ត​អ្នកស្រី​ជា​ខ្លាំង​តាម​រយៈ​កាយវិការ​មួយ​នេះ​ផង​ដែរ​។ គួរ​បញ្ជាក់​ដែរ​ថា អ្នកស្រី ម៉ៅ ស៊ី​ណាត ក៏​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ ពី​សំណាក់​មហាជន​មួយ​ចំនួន តាម​រយៈពេល​កាយវិការ​នេះ​ផង​ដែរ​។

តែ​ក្រោយ​មហាជន និង​សិល្បៈ​បែរជា​ចូល​ចិត្តនឹង​កាយវិការ​អ្នក​នាង​ទៅ​វិញ ដោយ​ពួក​គេ​យល់​ថា កាយវិការ​អ្នក​នាង​រស់​រវើក​ហើយ​កម្រ​មាន​អ្នកសិល្បៈណា​ធ្វើ​ដូច​នោះ​។ តើ​ប្រិ​យ​មិត្ត​គាំទ្រ​អោយ​អ្នក​នាង ម៉ៅ ស៊ី​ណាត វិល​មក​ឆាក​ចម្រៀង​វិញ ឬ​យ៉ាងណា​ដែរ? ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ