ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុគ្រាន់តែជាតួលេខ! លោកតាវ័យ៨៦ឆ្នាំម្នាក់ ប្រកាសរៀបការជាមួយប្រពន្ធថ្មីអាយុខុសគ្នាជាង៥០ឆ្នាំ

7 ខែ មុន

(ចិន)៖ វិចិត្រករចិនដ៏ល្បីល្បាញ និងជាមហាសេដ្ឋី លោក Fan Zeng វ័យ៨៦ឆ្នាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនថា លោកនឹងរៀបការជាមួយនារីវ័យក្មេងម្នាក់ ដែលជាពិធីការិនីទូរទស្សន៍…

(ចិន)៖ វិចិត្រករចិនដ៏ល្បីល្បាញ និងជាមហាសេដ្ឋី លោក Fan Zeng វ័យ៨៦ឆ្នាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនថា លោកនឹងរៀបការជាមួយនារីវ័យក្មេងម្នាក់ ដែលជាពិធីការិនីទូរទស្សន៍ និងជាអតីតតារាម៉ូដែល ធ្វើឱ្យមានការភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម​ចិន។

នៅថ្ងៃទី១០ ខែមេសា មហាសេដ្ឋី លោក Fan Zeng កើតក្នុងឆ្នាំ១៩៣៨ បានប្រកាសរៀបការជាមួយពិធីការិនីទូរទស្សន៍នាង Xu Meng កើតក្នុងឆ្នាំ ១៩៨៨។

ក្នុង​ការ​បង្ហោះ​របស់​លោកបាន​ចែក​រំលែក​ថា ការ​លាចាក​លោក​ភរិយា​កាល​ពី​៣​ឆ្នាំ​មុន ធ្វើ​ឱ្យ​លោក​ខូច​ចិត្ត ហើយលោកតាបានថ្លែងអំណរគុណចំពោះ Xu Meng ដែលបានមើលថែគាត់ និងជួយគាត់ឱ្យជាសះស្បើយទាំងផ្លូវកាយ និងផ្លូវចិត្ត។

ព័ត៌មាន​នេះ​បាន​សាយភាយ​ភ្លាមៗ ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម​ចិន​។ មនុស្សជាច្រើនបានរិះគន់អាពាហ៍ពិពាហ៍នេះ ដោយសារតែអាយុខុសគ្នារវាងអ្នកទាំងពីរ។

លើសពីនេះ មនុស្សជាច្រើនក៏មិនសប្បាយចិត្តដែល នារីវ័យក្មេងរូបនេះធ្លាប់ធ្វើជាជំនួយការរបស់ លោកតា ដោយមិននឹកស្មានថាពួកគេទាំងបង្កាត់ភ្លើងស្នេហ៍បែបនេះ៕ ប្រភព៖ https://m.kangnamtimes.com/entertainment/article/79089/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ