ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ ​នៃ​រោងចក្រ Y…

រាជធានីភ្នំពេញ៖ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ ​នៃ​រោងចក្រ Y & W ដែល​បាន​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​ស្រឡាញ់​ទារក ឬ​ពេទ្យ​ជប៉ុន ​។

លោកស្រី អៀម សុ​គ​ន្ធា​រី អនុប្រធាន​ផ្នែក​ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​.)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា​នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួង ​ចំពោះ​កម្មករនិយោជិត​ដែល​កំពុង​ឆ្លងទន្លេ​ ។

ទន្ទឹម​នឹង​នេះ អ្នកស្រី​សាន សុផល ជា​កម្មករ​នៃ​ក្រុមហ៊ុន Y & W ដែល​ទើប​ឆ្លងទន្លេបាន​ថ្លែងអំណរគុណ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ​ ដែល​យក​ថវិកា​មក​ដល់​មន្ទីរពេទ្យ​ផ្ទាល់ ​។ សម្រាប់​អ្នកស្រី កាយវិការ​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ក្តី​រំភើប ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​ មក ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តើម​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករនិយោជិត ​នៃ​ក្រុមហ៊ុន Y & W​ ដែល​ជា​យន្តការ​ទទួល​បានការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ ៕ អត្ថបទសហការ