ក្រុមឧទ្ទាមហ៊ូធីយេម៉ែនអះអាងពីការវា.យប្រហារនាវាអាមេរិក
ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមយេម៉ែនហ៊ូធីនាថ្ងៃទី១៩ មករា អះអាងពីការវាយប្រហារប្រឆាំងនាវាអា
ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមយេម៉ែនហ៊ូធីនាថ្ងៃទី១៩ មករា អះអាងពីការវាយប្រហារប្រឆាំងនាវាអា
ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមយេម៉ែនហ៊ូធីនាថ្ងៃទី១៩ មករា អះអាងពីការវាយប្រហារប្រឆាំងនាវាអាមេរិកមួយគ្រឿង ដែលកំពុងបើកបរក្នុងឈូងសមុទ្រអាដេន ដែលនោះជាការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់នោះ ប្រឆាំងបណ្ដានាវាពាណិជ្ជកម្មដើម្បីសម្ដែងសាមគ្គីភាពជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលកំពុងច្បាំងជាមួយអ៊ីស្រាអែលនៅជ្រោយហ្គាហ្សា។
ក្នុងសេចក្ដីប្រកាសមួយពួកហ៊ូធីនិយាយថា កងកម្លាំងជើងទឹករបស់កងទ័ពយេម៉ែន បានធ្វើប្រតិបត្តិការប្រឆាំងនាវាអាមេរិក១គ្រឿង ឈ្មោះCHEM RANGER ក្នុងឈូងសមុទ្រអាដេន ជាមួយមីសីុលច្រើនគ្រាប់ដែលត្រូវនាវានោះ។ តាមសេចក្ដីរាយការណ៍នានាថា នាវាCHEM RANGER ជានាវាដឹកប្រេងដោតទង់ជាតិប្រជុំកោះម៉ាសាល់ដែលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថិតក្នុងដែនទឹកនៃឆ្នេរសមុទ្រយេម៉ែន។
ពួកឧទ្ទាមហ៊ូធីគូសបញ្ជាក់ថា នេះជាការតបតមួយចំពោះការវាយប្រហាររបស់អាមេរិកនិងអង់គ្លេស ដែលការឈ្លានពានថ្មីនឹងទទួលការដាក់ទោស។ ពួកគេថាការវាយប្រហារសំដៅតែបណ្ដានាវាដែលទៅកាន់អីុស្រាអែល បើដរាបណាអីុស្រាអែលមិនបញ្ឈប់ការវាយប្រហារលើជ្រោយហ្គាហ្សាហើយការហ៊ុមព័ទ្ធទីនោះរបស់គេមិនត្រូវបានដកចេញទេនោះ។
សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨មករា បានវាយប្រហារជាលើកទី៥លើបណ្ដាទីតាំងរបស់ពួកហ៊ូធីនៅយេម៉ែន ជាការឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមនោះ ប្រឆាំងបណ្ដានាវាដឹកទំនិញ ក្នុងសមុទ្រក្រហមជាតំបន់សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ នោះជាការវាយប្រហារតាមអាកាសរបស់អាមេរិកជាលើកទី២ មិនដល់២៤ម៉ោងផងប្រឆាំងបណ្ដាមីស៊ីលរបស់ពួកហ៊ូធី។ ប្រធានាធិបតីអាមេរិកលោកចូបៃដិនអះអាងថា ការវាយប្រហារនឹងបន្តទៀតបើដរាបណាពួកហ៊ូធី នៅតែរាំងខ្ទប់ដល់ពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ ក្នុងដែនទឹកយេម៉ែន៕
ចែករំលែកព័តមាននេះ