រុស្ស៊ីជម្លៀសប្រជាជនចេញពីក្រុងបែលហ្គោរ៉ូដ និងវា.យប្រហារខ្លាំងលើអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ ក្រុងមូស្គូប្រកាសកាលពីថ្ងៃទី៨មករា ពីការជម្លៀសប្រជាជនច្រើនរយនាក់
សង្គ្រាមអ៊ុយក្រែន ៖ ក្រុងមូស្គូប្រកាសកាលពីថ្ងៃទី៨មករា ពីការជម្លៀសប្រជាជនច្រើនរយនាក់
សង្គ្រាមអ៊ុយក្រែន ៖ ក្រុងមូស្គូប្រកាសកាលពីថ្ងៃទី៨មករា ពីការជម្លៀសប្រជាជនច្រើនរយនាក់ចេញពីក្រុងបែលហ្គោរ៉ូដ ដែលបែបនេះជាលើកដំបូង ជិត២ឆ្នាំនៃជម្លោះសម្រាប់ទីក្រុងធំនោះស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន ពេលដែលកងទ័ពក្រុងគៀវបង្កើនការបាញ់ផ្លោងដាក់ទីក្រុងនោះ។
ក្នុងវីដេអូមួយចេញផ្សាយតាមតេឡេក្រាម អភិបាលតំបន់ក្រុងបែលហ្គោរ៉ូដលោកវីយ៉ាតឆេស្លាវក្លាដកូវថ្លែងថា ប្រជាជនក្រុងបែលហ្គោរ៉ូដប្រមាណជា៣០០នាក់ ត្រូវបានជម្លៀសចេញបណ្ដោះអាសន្នទៅកាន់បណ្ដាតំបន់ស្ថិតនៅឆ្ងាយពីព្រំដែន មកពីការបង្កើនការបាញ់ផ្លោងរបស់កងទ័ពអ៊ុយក្រែន។
លោកបន្តថារយៈពេល២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរតំបន់ទទួលសំណើ១៣០០សុំបញ្ជូនកុមារៗក្រុងបែលហ្គោរ៉ូដទៅកាន់បណ្ដាជំរំសិក្សានៅក្រៅក្រុងនេះឬទៅកាន់តំបន់ដទៃៗទៀត។ ក្រោយការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃទី៣០ធ្នូលើក្រុងបែលហ្គោរ៉ូដ បណ្ដាលឲ្យមនុស្សស្លាប់ដល់យ៉ាងតិច២៥នាក់ ប្រធានាធិបតីរុស្សុីបានសច្ចាសងសឹកចំពោះអ៊ុយក្រែន។
នាដំណាច់ខែធ្នូនិងដើមឆ្នាំថ្មី រុស្សុីបានវាយប្រហារខ្លាំងក្លាលើទីក្រុងជាច្រើនរបស់អ៊ុយក្រែនបណ្ដាលឲ្យមនុស្សស្លាប់និងរបួសច្រើនសិបនាក់។ នាថ្ងៃទី៨មករាមនុស្ស៣នាក់បានត្រូវស្លាប់និង៣០នាក់ទៀតរងរបួស ក្នុងការវាយប្រហារពេលយប់ថ្មីៗរបស់រុស្សុី លើតំបន់អ៊ុយក្រែនជាច្រើន។
ចំណែកកងទ័ពអ៊ុយក្រែននៅភាគខាងត្បូងប្រទេស និយាយកាលពីព្រឹកថ្ងៃទី៨មករាថា បានបាញ់ទម្លាក់ដ្រូនវាយប្រហារដោយគ្រឿងផ្ទុះរបស់រុស្សុី៨គ្រឿងដែលបញ្ជូនមកកាន់តំបន់ក្រុងអូដេសានិងក្រុងមីកូឡៃអីុវ។ កងទ័ពរុស្ស៊ីក៏វាយប្រហារផងដែរដោយមីសីុលច្រើនសិបគ្រាប់ប្រឆាំងអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស៣៣នាក់រងរបួសនិង២នាក់ស្លាប់។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកដឺនីសស្មីហ្គាល់អះអាងថា កងទ័ពរុស្សុីក៏បាញ់ផងដែរមីសីុលលឿនជាងសំឡេងធុនKINJAL។
អ៊ុយក្រែនបានបរិហារិការវាយប្រហារខ្លាំងក្លារបស់រុស្សុីលើទីក្រុងKRYVYI RIGជាទីក្រុងកំណើតរបស់ប្រធានាធិបតី លោកវ៉ូឡូឌីមៀហ្សេឡេស្គីនិងតំបន់DNIPROPETROVSK។ នារីម្នាក់បានត្រូវស្លាប់ និងមានការដាច់ភ្លើងអគ្គិសនី ខណៈពេលនេះធាតុអាកាសកំពុងតែត្រជាក់ខ្លាំង។ មនុស្សយ៉ាងតិច២៤នាក់ក៏រងរបួសដែរ ក្នុងការវាយប្រហាររបស់រុស្សុីជិតក្រុងឌីនីប្រូ ហើយ៤នាក់ទៀតរងរបួសក្នុងតំបន់ហ្សាប៉ូរីហ្សុីយ៉ា។ នៅតំបន់ក្រុងខាគៀវនារីអាយុ៦២ឆ្នាំម្នាក់បានត្រូវស្លាប់ ក្នុងការវាយប្រហាររបស់រុស្សុីចំផ្ទះរបស់គាត់៕
ចែករំលែកព័តមាននេះ