ខេត្តរតនគិរី ៖ ក្រុមឈ្មួញដែលធ្លាប់រកស៊ីដឹកឈើខុសច្បាប់នៅខេត្តរតនគិរី ពេលនេះ បានចាប់ផ្តើមបន្ដដឹកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យដូចមុនទៀតហើយ ។
ជាក់ស្ដែង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ សីហា លោកលឹម ឡេងលីហួ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចុះទៅស្ទាក់ចាប់បានម៉ូតូមួយគ្រឿងដឹកឈើសុក្រំធំៗនៅតាមផ្លូវលេខ៧៨ ត្រង់ចំណុចវត្ដអូរជុំ ក្នុងភូមិថារ៉ងជង ទីរួមស្រុកអូរជុំ ប៉ុន្ដែអ្នកបើកម៉ូតូដឹងខ្លួនមុន ក៏ទំលាក់ចោលឈើរួចបើកម៉ូតូរត់គេចខ្លួនបាត់
ទៅ ។
លោកលឹម ឡេងលីហូ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេតនតរតនគិរី មិនអាចសុំការបញ្ជាក់បានទេ តែមន្ត្រីប៉ូលិសថា ឈើដែលស្ទាក់ចាប់បាននោះជាប្រភេទឈើសុក្រុំ មានចំនួន៣ដុំដែល មានមុខកាត់ប្រហែល៣០ឃ្លុំ គឺ(៣តឹក គុណនិង ៣តឹក)ប្រវែងជាង១ម៉ែត្រ ក្រោយពីបង្ក្រាបបានពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គឺធ្វើកាប្រគល់ឈើនោះភ្លាមៗឲ្យទៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំដើម្បីបន្ដចាត់កាតាមច្បាប់ ។
គួរកត់សម្គាល់ថា ឈើដែលឈ្មួញបានដឹកមកលក់ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់នោះភាគច្រើន គឺឈ្មួញបានប្រមូលទិញឈើពីស្រុកវ៉ឺនសៃ និងស្រុកតាវែង រួចដឹកតាមម៉ូតូកាត់ស្រុកអូរជុំ ស្ទើររាល់យប់ យកមកលក់ឲ្យសិប្បកម្មនៅទីរួមខេត្តរតនគិរី និងមួយចំនួនត្រូវបានឈ្មួញដឹកទៅលក់បន្ដឲ្យវៀតណាម តែពុំដែលមានសមត្ដកិច្ចពាក់ព័ន្ធដែលឈរជើងព្រោងព្រាតនៅមូលដ្ឋាននោះបង្ក្រាបឡើយ។
ប៉ុន្ដែពេលនេះ ត្រូវបានកម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ដរតនគិរីចាប់ផ្ដើមបញ្ចេញស្នាដៃហើយ គឺចុះបង្ក្រាបពុំរើសមុខទេ ។
ចែករំលែកព័តមាននេះ