រាជធានីភ្នំពេញ ៖ ការដឹងពីរបៀបថែទាំសុខភាព និងសុវត្ថិភាព វាមានសារៈសំខាន់ណាស់សម្រាប់ក្មេងជំទង់របស់អ្នក ។ អាកប្បកិរិយាប្រថុយប្រថានអាចជាបញ្ហាសុវត្ថិភាពដ៏ធំបំផុតមួយសម្រាប់ក្មេងជំទង់ ដូច្នេះសូមអប់រំកូនជំទង់របស់អ្នកអំពីគ្រោះថ្នាក់ដែលពួកគេប្រឈមមុខ ។
១. ទៅជួបគ្រូពេទ្យ ៖ ក្មេងជំទង់អាចបន្តជួបគ្រូពេទ្យកុមាររហូតដល់អាយុ ២១ ឆ្នាំ ។ ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំត្រូវបានណែនាំសម្រាប់ក្មេងជំទង់ ។ កាយសម្បទាកីឡា ការកើតមុន ការឆ្លងមេរោគផ្លូវដង្ហើម ជំងឺហឺត និងបញ្ហាស្បែក គឺជាហេតុផលទូទៅដែលក្មេងជំទង់ត្រូវទៅជួបគ្រូពេទ្យកុមារនៅចន្លោះពេលទៅជួបគ្រូពេទ្យប្រចាំឆ្នាំ ។ គ្រូពេទ្យកុមារគួរតែពិនិត្យមើលសន្ទស្សន៍ម៉ាសរាងកាយរបស់កូនអ្នក ផ្តល់ការប្រឹក្សាអំពីសកម្មភាពរាងកាយ និងអាហារូបត្ថម្ភ និងផ្តល់ការអប់រំអំពីការឆ្លងមេរោគតាមផ្លូវភេទ ។
វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱកាសឱ្យក្មេងជំទង់និយាយជាមួយគ្រូពេទ្យកុមារជាលក្ខណៈឯកជន ។ ពួកគេអាចមានសំណួរអំពីការរួមភេទ ផ្លូវភេទ កាមរោគ គ្រឿងស្រវឹង គ្រឿងញៀន ឬបញ្ហារសើបផ្សេងទៀតដែលពួកគេមិនសូវស្រួលនិយាយនៅចំពោះមុខឪពុកម្តាយ ។ មហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិកណែនាំឱ្យក្មេងស្រីទៅពិនិត្យរោគស្ត្រីជាលើកដំបូងរបស់ពួកគេនៅអាយុចន្លោះពី ១៣ ទៅ ១៥ លើសពីនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ណែនាំឱ្យក្មេងជំទង់ចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរលើកទី ២ នៅអាយុ ១៦ ឆ្នាំ ។ គ្រូពេទ្យកុមារក៏គួរតែពិនិត្យរកមើលបញ្ហាសុខភាពផ្លូវចិត្តផងដែរ ដូចជាជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ។
២. ការគេង ៖ ក្មេងជំទង់ទទួលបានការគេងពី ៨ ទៅ ១០ ម៉ោងជារៀងរាល់យប់ ។ ពេលវេលាចាប់ផ្តើមចូលរៀនដំបូងអាចធ្វើឱ្យក្មេងជំទង់ពិបាកទទួលបានបរិមាណនៃការគេងដែលបានណែនាំ ។ មានគន្លឹះក្នុងការគេងឱ្យបានគ្រប់គ្រាន់ សម្រាប់មនុស្សវ័យជំទង់ គឺកុំឱ្យកូនគេងភ្លាម ពេលគេមកពីសាលាភ្លាម ។ ការទៅគេងបន្ទាប់ពីថ្នាក់រៀនភ្លាមអាចរំខានដល់ដំណេកពេលយប់ ។ រក្សាកាលវិភាគគេងរបស់ក្មេងជំទង់របស់អ្នកឱ្យជាប់លាប់ ។ និយាយជាមួយក្មេងជំទង់របស់អ្នកអំពីទម្លាប់ពេលយប់របស់ពួកគេ ។ ពិភាក្សាអំពីសារៈសំខាន់នៃការផ្តល់ពេលវេលាឱ្យខ្លួនឯងសម្រាកមុនពេលចូលគេង ។ ការអាន ឬងូតទឹកអាចជាវិធីដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ ។ បិទឧបករណ៍អេឡិចត្រូនិក ឱ្យបានឆាប់យ៉ាងហោចណាស់ ៣០ នាទីមុនពេលចូលគេង ។ កុំអនុញ្ញាតឱ្យពួកគេគេងជាមួយស្មាតហ្វូននៅក្នុងបន្ទប់គេង ។
៣. សុវត្ថិភាព ៖ ជាញឹកញយ បញ្ហាសុវត្ថិភាពដ៏ធំបំផុតដែលក្មេងជំទង់ប្រឈមមុខ គឺជម្រើសប្រថុយប្រថានរបស់ពួកគេ ។ និយាយអំពីផលវិបាកនៃអាកប្បកិរិយាមិនប្រុងប្រយ័ត្ន ដូចជាការបើកបរលឿនពេក ឬឡើងឡានជាមួយអ្នកផឹកស្រា ។ ការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង និងការចូលរួមក្នុងអាកប្បកិរិយាប្រថុយប្រថានផ្សេងទៀត ដូចជាការរួមភេទដោយមិនបានការពារ ក៏ចាំបាច់ត្រូវពិភាក្សាជាមួយកូនជំទង់របស់អ្នកផងដែរ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធីផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ