រាជធានីភ្នំពេញ ៖ មានវិធីជាច្រើនដើម្បីធ្វើឱ្យកូនៗរបស់អ្នកស្ងប់អារម្មណ៍ និងមានភាពត្រជាក់ចិត្ត ។ ចូរស្វែងរកអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នកដែលនឹងជួយឱ្យកូនរៀនពីអ្វីដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ ។ មានគំនិតខ្លះៗសម្រាប់ឪពុកម្តាយសាកល្បង ៖
១. ចេញទៅខាងក្រៅដើម្បីដើរ ឬ រត់ ការចេញទៅខាងក្រៅផ្ទះ និងហាត់ប្រាណខ្លះៗ គឺជាវិធីដ៏ល្អមួយដើម្បីរំងាប់អារម្មណ៍ ។ ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាសកម្មភាពដ៏អស្ចារ្យមួយដែលត្រូវធ្វើជាមួយគ្នា ដើម្បីឱ្យមានភាពស្ងប់ស្ងាត់កើតឡើង ។
២. ដកដង្ហើមវែង ព្រោះនៅពេលដែលយើងពិបាកចិត្ត គឺដកដង្ហើមរាក់ៗដែលធ្វើឱ្យយើងរំជើបរំជួល និងថប់បារម្ភ ។ ការបន្ថយល្បឿននៃការដកដង្ហើមអាចជួយឱ្យរាងកាយស្ងប់ស្ងាត់ផ្នែកសរីរវិទ្យា ដែលនាំឱ្យស្ថានភាពផ្លូវចិត្តកាន់តែស្ងប់ស្ងាត់ល្អ ។ អ្នកបង្រៀនកូនឱ្យក្រោកឈរ អង្គុយ ឬដេក ។ ត្រូវនិយាយជាមួយកូនៗអំពីរបៀបនៃការដកដង្ហើមដែលអាចជួយយើងឱ្យស្ងប់អារម្មណ៍ ។
៣. រាប់ពី ១ ដល់ ១០០ ដោយបង្រៀនកូនឱ្យធ្វើបែបនេះនៅក្នុងខួរក្បាលដោយមិនបញ្ចេញសំឡេង ។ បង្រៀនកូនពីជំនាញនេះអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេផងដែរ ។
៤. ស្តាប់តន្ត្រីបន្ធូរអារម្មណ៍ ព្រោះថា មានតន្ត្រីនៅក្នុងទូរស័ព្ទរបស់អ្នក ដែលជាតន្ត្រីរីករាយ និងស្ងប់ស្ងាត់ ។ គួរមានសម្រាប់កូនរបស់អ្នកផងដែរ ប្រសិនបើពួកគេនៅក្មេង ឬលើកទឹកចិត្តកូនឱ្យបង្កើតបញ្ជីបទចម្រៀងដែលស្ងប់ស្ងាត់ផ្ទាល់ខ្លួនរបស់ពួកគេ ។
៥. មើលរឿងកំប្លែង ព្រោះប្រសិនបើកូនអ្នកសើច ពួកគេនឹងប៉ះប៉ូវអារម្មណ៍អវិជ្ជមាន និងអាចរំងាប់អារម្មណ៍បាន ។
៦. ឱបកូនដោយក្តីស្រឡាញ់ ។ នេះជារឿងសាមញ្ញមួយដែលអាចនឹងទាក់ទាញដល់កូនរបស់អ្នក ហើយជាមធ្យោបាយដើម្បីរំងាប់អារម្មណ៍ ។ កាឱបពួកគេឱ្យនៅស្ងៀមដោយក្តីស្រឡាញ់ ហើយដកដង្ហើមជាមួយគ្នា អាចជួយឱ្យពួកគេស្ងប់ចិត្ត ។
៧. បន្ធូរអារម្មណ៍ដោយលាតសន្ធឹងដៃជើង ឬធ្វើកាយវិការយោគៈ ។ ធ្វើរឿងទាំងនេះអាចជួយឱ្យកូនអ្នកដកដង្ហើមស្រួល ស្ងប់ស្ងាត់ដល់រាងកាយនិង ធ្វើឱ្យពួកគេមានភាពស្ងប់នៅក្នុងចិត្ត ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ