អ្នកដំណើរជិត២០០នាក់ភ័.យព្រលឹងចុងសក់ ក្រោយយន្តហោះជួបគ្រោះបុ.កបក្សី
សហរដ្ឋអាមេរិក ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក
សហរដ្ឋអាមេរិក ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក
សហរដ្ឋអាមេរិក ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក AMERICAN AIRLINES ត្រូវបង្ខំចុះចតបន្ទាន់កាលពីថ្ងៃទី២៤ មេសា នៅសហរដ្ឋអាមេរិក
ក្រោយពីហោះហើរបាន៣៩នាទី មកពីមានភ្លើងឆាបឆេះ ។ សំណាងល្អឧប្បត្តិហេតុនោះមិនបណ្ដាលឲ្យមានអ្នករបួស តែបណ្ដាលឲ្យមានការភ័.យជ្រួលច្របល់ក្នុងចំណោមអ្នកដំណើរ ។
មូលហេតុនៃការឆេះម៉ាស៊ីនរេអាក់ទ័រមួយមកពីយន្តហោះបុ.កប៉ះបក្សី១ក្បាល ។ ឧប្បត្តិហេតុ
នោះនាំឲ្យអ្នកបើកយន្តហោះធុនប៊ូអ៊ីង៧៣៧-៨០០ បើកបកក្រោយជាបន្ទាន់និងបង្ខំចុះចតនៅ
ព្រលានយន្តហោះដើម ។ យន្តហោះនេះហោះចេញពីក្រុង COLUMBUS រដ្ឋអូហៃយ៉ូទៅកាន់ក្រុង
PHOENIX រដ្ឋអារីហ្សូណាដោយដឹកអ្នកដំណើរ១៧៣នាក់ ។ មនុស្សទាំងអស់នៅក្នុងយន្តហោះសុខសប្បាយទាងអស់គ្នា រួមទាំងក្រុមយានិកផង ។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញ អណ្ដាតភ្លើងចេញពីម៉ាស៊ីនរេអាក់ទ័រខាងស្ដាំ ៕
ចែករំលែកព័តមាននេះ