ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខេត្តកោះកុងទទួលបានភ្ញៀវទេសចរតិចជាងគេ

1 ឆ្នាំ មុន
  • កោះកុង

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​មកនេះ ខេត្តកោះកុង​បាន​ទទួលភ្ញៀវ​ទេសចរ​ទៅ​លេង​តិច​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​របាយការណ៍​របស់​មន្ទី​ទេសចរណ​រាជធានី ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​២៥ មាន​តែ​ខេត្តកោះកុង​ទទួល​បាន​ភ្ញៀវ​ទេសចរ​តិច​ជាងគេ មាន​តែ​ចំនួន​១៦.៣០៦​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​១៥.៩៨០​នាក់…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​មកនេះ ខេត្តកោះកុង​បាន​ទទួលភ្ញៀវ​ទេសចរ​ទៅ​លេង​តិច​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​របាយការណ៍​របស់​មន្ទី​ទេសចរណ​រាជធានី ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​២៥ មាន​តែ​ខេត្តកោះកុង​ទទួល​បាន​ភ្ញៀវ​ទេសចរ​តិច​ជាងគេ មាន​តែ​ចំនួន​១៦.៣០៦​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​១៥.៩៨០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តជាតិ​៣២៦​នាក់​។

ជាមួយ​គ្នា​នោះ​ដែរ មន្ទី​ទេសចរ​បាន​លើក​ឡើង​ថា រយៈពេល​០៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កម្ពុជា​ទទួល​បាន​ទេសចរណ៍​សរុប​ជាង​១៣​លាន​នាក់​។

តាម​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​បាន​ឲ្យ​ដឹង​ថា ៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​១៣,១៨៧,៧៧១​នាក់ ក្នុង​នោះ ៖ ភ្ញៀវ​ជាតិ ១៣.១៣២.០៨០ នាក់ ភ្ញៀវ​អន្តរជាតិ​៥៥.៦៩១​នាក់​។

ប្រភព​ថា គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រយៈពេល​០៣​ថ្ងៃនេះ​រួម​មាន​៖ ខេត្តសៀមរាប​២.១២០.៣៧៣​នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ ខេត្តកំពង់ចាម​១.៤០៨.៨១១​នាក់ រាជធានី​ភ្នំពេញ​១.០៨០.៥០៩ នាក់ ខេត្ត​ព្រះ​សីហ​នុ​៨៨៧.៨៩៣​នាក់ ខេត្តកំពត​៨៧០.៣៩៩​នាក់ ខេត្តស្វាយរៀង​៧៦០.៣៩៩ នាក់ ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់​ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់​។

ជា​ការ​កត់សម្គាល់ រួម​មាន ៖ ចំនួន​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៣​លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលុប​លើស​ពី​ការ​រំពឹង​ទុក និង​ច្រើន​ជាង​ពេល​មុន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ទៅ​ទៀត​។

ចំនួន​ភ្ញៀវ​ជាង​១៣​លាន​នាក់​នេះ គឺ​រដ្ឋបាល​រាជធានី ខេត្ត រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ចំនួន​បងប្អូន​ប្រជាជន​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅ​តាម​ទីតាំង​ដែល​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត ព្រម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅ​តាម​ភូមិ​ស្រុក និង​កន្លែង​ជួបជុំ​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ