ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បញ្ចុះតម្លៃ​ពិសេស 30% ! សម្រាប់​កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី និង​កុមារ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឱកាស​ដ៏​ពិសេស​មិន​ធ្លាប់​បាន​មក​ដល់​ទៀត​ហើយ ! ដើម្បី​ចូលរួម​អបអរ​ខួប​គម្រប់ ២ ឆ្នាំ របស់​ខ្លួន មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី​មាន​ផ្តល់​ជូន​នូវ​ប្រ​ម៉ូ​សិន​យ៉ាង​ពិសេស​សម្រាប់​កញ្ចប់​ពិនិត្យ​សុខភាព…

រាជធានី​ភ្នំពេញ ៖ ឱកាស​ដ៏​ពិសេស​មិន​ធ្លាប់​បាន​មក​ដល់​ទៀត​ហើយ ! ដើម្បី​ចូលរួម​អបអរ​ខួប​គម្រប់ ២ ឆ្នាំ របស់​ខ្លួន មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី​មាន​ផ្តល់​ជូន​នូវ​ប្រ​ម៉ូ​សិន​យ៉ាង​ពិសេស​សម្រាប់​កញ្ចប់​ពិនិត្យ​សុខភាព គឺ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ ៣០% ឯណោះ ។

សុខភាព​ពិតជា​សំខាន់​ខ្លាំង​ណាស់ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី លើកកម្ពស់​សុខភាព​ស្ត្រី និង​កុមារ ឱ្យ​មាន​សុខភាព​ល្អ ដោយ​ផ្តល់​ជូន​កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី និង​កញ្ចប់​ពិនិត្យ​សុខភាព​កុមារ ដែល​មាន​ដូច​ជា ៖ កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី GOLD តម្លៃ​ជា​កញ្ចប់​ពិសេស $245, កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី SILVER តម្លៃ​ជា​កញ្ចប់​ពិសេស $90, កញ្ចប់​ពិនិត្យ​សុខភាព​កុមារ កញ្ចប់​ទី ១ តម្លៃ​ជា​កញ្ចប់​ពិសេស $80, កញ្ចប់​ពិនិត្យ​សុខភាព​កុមារ កញ្ចប់​ទី ២ តម្លៃ​ជា​កញ្ចប់​ពិសេស $95 ។

សូម​រំលឹក​ថា កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី ៣ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២៣ ។ ដូច្នេះ​សូម​រួសរាន់​ឡើង ព្រោះ​ការ​ផ្តល់​ជូន​នេះ​មាន​រយៈពេល​ត្រឹមតែ ១ ខែ​ប៉ុណ្ណោះ ។
ដោយឡែក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយធំ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី ក៏​មាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ផង​ដែរ គឺ​ពី​តម្លៃ $45 មក​នៅ​ត្រឹមតែ $25 ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា តម្លៃ​ជា​កញ្ចប់​នេះ​បូក​រួម​ទាំង​ថ្លៃ​សេវា​មន្ទីរពេទ្យ និង​វេជ្ជបណ្ឌិត ។

មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មានការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន​កម្ពុជា ក៏​ដូ​ជា​អាណា​ព្យា បាល និង​មាតាបិតា​របស់​កុមារ នា​ពេល​កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ ។ មន្ទីរ​ព្យាបាល បាន​ពង្រីក​ការ​ផ្ដល់​សេវា​ទៀត​បន្ថែម​ផ្នែក​រោគ​ស្ដ្រី និង​សម្ភព ។

សូម​ជម្រាប​ជូន​ថា មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មាន​បន្ទប់​សម្រាល​ដោយ​ធម្មជាតិ មាន​ពីរ បន្ទប់ ដោយ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​តាម​បទដ្ឋាន​អន្ដរជាតិ បន្ទប់វះកាត់ និង​បន្ទប់​ក្រោយ ការ​វះកាត់ និង​មាន​បន្ទប់​សម្រាក សម្រាប់​កុមារ និង​ស្ដ្រី​សរុប ៣៤ បន្ទប់ ។ ទន្ទឹម​នេះ​មាន វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ដ្រី​ចំនួន ០៦ រូប វេជ្ជបណ្ឌិត​ផ្នែក​កុមារ​ចំនួន ០៨ រូប និង​បុគ្គលិក និង​គ្រូពេទ្យ​សរុប​ជាង ៣០ រូប​បន្ថែម​ទៀត ។

ដើម្បី​ស្ត្រី និង​កុមារ​មាន​សុខភាព​ល្អ សូម​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ​តាម​រយៈ​ទូរស័ព្ទ ៖ 092 377 000 / 093 377 000 ឬ ទៅ​តាម​អាសយដ្ឋាន​អគារ​លេខ 19C ផ្លូវ 1986 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី ដើម្បី​ស្ត្រី និង​កុមារ​មាន​សុខភាព​ល្អ ! ៕ អត្ថបទ​សហការ