ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា វ៉ិ​ច​ទ័​រ បកស្រាយ​រឿងរ៉ាវ​ក្រុម​កំ​ប្លែង​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ CTN

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​ទស្សនិកជន​ដែល​និយម​តាមដាន​ទស្សនា​ក្រុម​កំប្លែង​នាយ ពាក់​មី ដែល​ដឹកនាំ​ដោយ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គេ​បានឃើញ​វត្តមាន​របស់​ក្រុម​កំប្លែង​មួយ​នេះ បង្ហាញ​វត្តមាន​សម្តែង​ជា​ថ្មី​នៅ​ស្ថានីយទូរទស្សន៍

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​ទស្សនិកជន​ដែល​និយម​តាមដាន​ទស្សនា​ក្រុម​កំប្លែង​នាយ ពាក់​មី ដែល​ដឹកនាំ​ដោយ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គេ​បានឃើញ​វត្តមាន​របស់​ក្រុម​កំប្លែង​មួយ​នេះ បង្ហាញ​វត្តមាន​សម្តែង​ជា​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​ជួប​ភាព​ចម្រូងចម្រាស់ រហូត​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍​មួយ​នេះ​។

ការ​បង្ហាញ​វត្តមាន​សម្តែង​ជា​ថ្មី​នៅ​លើ​ទ្រនំ​ចាស់​របស់​ក្រុម​កំប្លែង​ខាងលើ​នេះ ត្រូវ​បាន​មហាជន​មួយ​ចំនួន​សន្និដ្ឋាន​ថា ក្រុម​កំប្លែង​នាយ ពាក់​មី និង​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ទំនងជា​វិល​មក​ចូលរួម​ជាមួយ CTN វិញ​ហើយ បន្ទាប់​ពី​ការ​ចាកចេញ​មួយ​រយះ​កន្លង​មកនេះ​។

យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើ អ្នកដឹកនាំ​ក្រុម​កំប្លែង​នាយ ពាក់​មី និង​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​បញ្ជាក់​ថា វី​ដេ​អូ​កំប្លែង​របស់​លោក​ពិតជា​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ CTN និង MY TV ជា​ថ្មី​ឡើង​វិញ​មែន ប៉ុន្តែ​មិនមែន​ជា​ការ​វិល​មក​ធ្វើការ​ជា​ថ្មី​នៅ​ទី​នេះ​វិញ​ឡើយ​។

លោក​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បច្ចុប្បន្ន ក្រុម​កំប្លែង​របស់​លោក​បាន​ចុះ​កុងត្រា​ធ្វើការ​នៅ​ក្រុមហ៊ុន 9 Colors Production បន្ទាប់​ពី​បញ្ចប់​ការងារ​នៅ CTN ហើយ​នៅ​ក្រុមហ៊ុន​ថ្មី​នេះ​លោក​និង​ក្រុមការងារ​បាន​ផលិតកម្ម​វិធី​សំណើច​សម្រាប់​ចាក់​ផ្សាយ​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​។

លោក​បន្ត​ថា ក្រុមហ៊ុន​នោះ​បាន​ធ្វើការ​សហការ​ជាមួយ​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ដែល​មាន​បំណង​ចង់​សហការ​យក​វី​ដេ​អូ​កំប្លែង​របស់​លោក​យក​ទៅ​ចាក់​ផ្សាយ ដោយ​ក្រុមហ៊ុន​មិន​ប្រកាន់​ចំពោះ​ប៉ុស្តិ៍​ទូរទស្សន៍​ណាមួយ​នោះ​ឡើយ​។

យ៉ាងណា​បើ​តាម​លោកតា វ៉ិ​ច ទ័​រ ថា សម្រាប់​រូប​លោក គឺ​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ CTN នោះ​ឡើយ ហើយ​លោក​ក៏​មិន​ដែល​ភ្លេចគុណ​ថ្នាក់ដឹកនាំ​នៅ​ស្ថានីយទូរទស្សន៍​មួយ​នេះ​ដែរ ដោយសារ​គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​ហាត់រៀន ខណៈ​ពេល​ដែល​លោក​តែងតែ​ប្រកាន់​ជំហរ​ថា ឆ្លងស្ពាន​ហើយ​មិន​រុះ​ស្ពាន​ចោល​ឡើយ ហេតុនេះ​ពួក​យើង​នៅ​ធ្វើការ​ដោយ​សហការ​គ្នា​ល្អ​រហូត​។

លោក​បន្ត​ថា ការ​ចាក់​ផ្សាយ​ពី​ក្រុម​កំប្លែង​របស់​លោក​នៅ​ស្ថានីយទូរទស្សន៍​CTN នា​ពេល​នេះ​គឺជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន និង​ស្ថានីយ ហើយ​វា​ក៏​ជា​តួនាទី​របស់​លោក និង​ក្រុម​កំប្លែង​ទាំងមូល​ផង​ដែរ​។

ទោះជា​យ៉ាងណា លោក សុវណ្ណ​រិ​ទ្ធី បាន​សង្កត់ធ្ងន់​ថា សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក និង​ក្រុម​កំប្លែង​ទាំងអស់​មក​ធ្វើការ​នៅ CTN ជា​ថ្មី​ឡើង​វិញ​នោះ គឺ​មិន​អាច​ឡើយ ដោយសារ​ពេល​នេះ ក្រុមការងារ​របស់​លោក​កំពុង​តែ​ធ្វើការ​នៅ​ក្រុមហ៊ុន​ថ្មី​ហើយ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ការ​កើតទុក្ខ​មិន​សុខចិត្ត និង​មិន​ពេញចិត្ត​សម្រាប់​ការ​រឹតត្បិត​ពី​ពេលវេលា​ធ្វើការ​របស់​អ្នកដឹកនាំ​ថ្មី CTN ជា​ជនជាតិ​ឥណ្ឌា​នោះ លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ និង​នាយ ពាក់​មី និង​តារា​កំប្លែង​ទាំង​ពីរ​បាន​សម្រេច​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍​មួយ​នេះ​ដោយ​មិន​បក​ក្រោយ​។ ក្រោយ​ការ​ចាក​ចេញពី​ទ្រនំ​ចាស់​នេះ ក្រុម​កំប្លែង​នាយ ពាក់ មី ដែល​ដឹកនាំ​ដោយ​តា វ៉ិ​ច​ទ័​រ បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​ស្ថានីយ៍ទូរទស្សន៍ PNN ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ថ្មី សម្រាប់​ផលិតកម្ម​វិធី​កំប្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ