គ្រាន់តែរឿងសុំជិះម៉ូតូមិនបាន កូនប្រុសហ៊ានលើកដៃកា.ប់ទៅលើឪពុកបង្កើតខ្លួនឯង
- ឧត្តរមានជ័យ
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានស្រុកអន្លង់វែង ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប្រើ
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានស្រុកអន្លង់វែង ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប្រើ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានស្រុកអន្លង់វែង ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ដោយយកកាំបិតខ្វែវកា.ប់ទៅលើឪពុកបង្កើត បណ្តាលឲ្យរងរបួសជាទម្ងន់ ព្រោះតែខឹងរឿងសុំម៉ូតូជិះ ប៉ុន្តែឪពុកមិនឲ្យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង២០ទីនាយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បុរសជនបង្កជាកូនខាងលើនេះមានឈ្មោះ ហួន គី ភេទប្រុស អាយុ៣២ឆ្នាំ ជាកូនទី៤ មានប្រពន្ធឈ្មោះ ដារ៉ូ និងមានកូនប្រុសម្នាក់ តែបានលេងលះគ្នាជិតមួយឆ្នាំហើយ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ ឡឹក គៀន អាយុ៦៦ឆ្នាំ និងមានប្រពន្ធឈ្មោះ ខា អាយុ៦២ឆ្នាំ មានកូន៦នាក់ ក្នុងនោះស្រី៣នាក់ មុខរបរជាកសិករ រស់នៅជាមួយគ្នា។
តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា កាលពីចន្លោះម៉ោង៨ទៅ៩យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីហិ.ង្សាដោយចេតនាមួយ គឺកូនបង្កើតបានយកកាំបិ.តខ្វែវកា.ប់ទៅលើជនរងគ្រោះជាឪពុកខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់ស្មាខាងឆ្វេង ហូរឈា.មធ្ងន់ធ្ងរ ដោយសារមូលហេតុជនសង្ស័យខឹងរឿងសុំម៉ូតូឪពុកជិះមិនបាន ហើយក៏ទាញកាំបិ.តកា.ប់ទៅលើឪពុកតែម្តង។
ហើយបើតាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងដែរថា មុនពេលកើតហេតុ កូនរបស់គាត់ជាកូនទី៤ មានឈ្មោះហួន គី បានដើរមកយកម៉ូតូជិះដើរលេង តែរូបគាត់មិនព្រមឲ្យ លុះនៅវេលាម៉ោង១៩និង00នាទីយ ប់ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារតែកូនរូបនេះ ឪពុកម្តាយប្រដៅមិនស្តាប់បង្គាប់ ណាមួយដើរមានមិត្តភក្តិ ហើយប្រព្រឹត្តជក់គ្រឿងញៀ.ន និងទើបតែចេញពីកន្លែងមន្ទីរអប់រុំបានជិតមួយឆ្នាំ ប៉ុន្តែនៅតែមិនរាងចាល ថែមទាំងប្រព្រឹត្តបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀត។
ទាក់ទិនព័តមានខាងលើនេះ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការស្រុកអន្លង់វែង បានឲ្យដឹងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងករណីជនបង្កដែលជាកូនបង្កើតទាញកាំបិ.តខ្វែវដងវែងកា.ប់ទៅលើឪពុកបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរផ្នែកស្មាខាងឆ្វេងមួយកាំបិ.ត កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈនេះ។ ក្រោយពីទទួលបានបទបញ្ជាឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគបាលខេត្ត លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង លោកក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ និងនាំមកអធិការស្រុកអន្លង់វែង ដើម្បីធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការទៅតាមនិតិវិធីច្បាប់។
ចំណែកគ្រូពេទ្យបង្អែកស្រុកអន្លង់វែង ក៏បានឲ្យដឹងផងដែរថា ដោយសារតែស្ថានភាពជនរងគ្រោះជាឪពុកធ្ងន់ធ្ងរពេក គ្រូពេទ្យបង្អែកស្រុកក៏បានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តសៀមរាបហើយ៕
ចែករំលែកព័តមាននេះ