ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឱកាស​ពិសេស ! កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី ទិញ ១ ថែម ១ ពី​មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​សុខភាព​ល្អ ការ​ពិនិត្យ​ថែរក្សា​សុខភាព​ជា​ប្រចាំ គឺជា​រឿង​សំខាន់ ណាស់ ។ ឥឡូវនេះ​ឱកាស​ដ៏​ពិសេស​មិន​ធ្លាប់​បាន​មក​ដល់​ទៀត​ហើយ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​សុខភាព​ល្អ ការ​ពិនិត្យ​ថែរក្សា​សុខភាព​ជា​ប្រចាំ គឺជា​រឿង​សំខាន់ ណាស់ ។ ឥឡូវនេះ​ឱកាស​ដ៏​ពិសេស​មិន​ធ្លាប់​បាន​មក​ដល់​ទៀត​ហើយ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី បាន​ផ្តល់​ជូន​នូវ​កញ្ចប់​ពិនិត្យ​សុខភាព​ស្ត្រី គឺ​ទិញ ១ ថែម ១ ដែល​កញ្ចប់​ពិនិត្យ សុខភាព​ស្ត្រី​នេះ​មាន​តម្លៃត្រឹមតែ ១២៩ ដុល្លារ ប៉ុណ្ណោះ ។

កញ្ចប់​ពិនិត្យ​ពិសេស​នេះ​មាន​ដូច​ជា ៖
ការ​ពិនិត្យ និង​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត
ការ​ពិនិត្យ​ជាតិ​ស្ករ
ការ​វិភាគ​គ្រាប់​ឈាម
ការ​ពិនិត្យ​ក្រុម​ខ្លាញ់​ក្នុង​ឈាម
កាពិ​និត្យ​លើ​មុខងារ​តម្រងនោម
ការ​វិភាគ​មុខងារ​ថ្លើម
ការ​ពិនិត្យ​ចង្វាក់បេះដូង
ការ​ថត​សួត​ដោយ​កាំរស្មីអ៊ិច
និង​ការ​ពិនិត្យ​កោសិកា​មហារីក​មាត់ស្បូន ។

សូម​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ក្នុង​កញ្ចប់​រួម​បញ្ចូល​ថ្លៃ​សេវា​វេជ្ជបណ្ឌិត ។ កម្មវិធី​នេះ​មាន​សុពល ភាព​ចាប់ពី​ថ្ងៃ​ទី ១ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ កញ្ចប់​ពិនិត្យ​សុខភាពស្ត្រី​នេះ ​ទិញ​ភ្លាម​ពិនិត្យ​ភ្លាម​ក៏​បាន ​ទិញ​ជា​គូប៉ុងទុក​សម្រាប់​ពិនិត្យ​ពេល​ក្រោយ​ក៏បាន ដែលគូប៉ុង​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ។

សម្រាប់​ការ​ណាត់ជួប សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ៖ ០៩២ ៣៧៧ ០០០ / ០៩៣ ៣៧៧ ០០០ ។

មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មានការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន​កម្ពុជា ក៏​ដូ​ជា​អាណា​ព្យា បាល និង​មាតាបិតា​របស់​កុមារ នា​ពេល​កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ ។ មន្ទីរ​ព្យាបាល បាន​ពង្រីក​ការ​ផ្ដល់​សេវា​ទៀត​បន្ថែម​ផ្នែក​រោគ​ស្ដ្រី និង​សម្ភព ។

សូម​ជម្រាប​ជូន​ថា មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មាន​បន្ទប់​សម្រាល​ដោយ​ធម្មជាតិ មាន​ពីរ បន្ទប់ ដោយ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​តាម​បទដ្ឋាន​អន្ដរជាតិ បន្ទប់វះកាត់ និង​បន្ទប់​ក្រោយ ការ​វះកាត់ និង​មាន​បន្ទប់​សម្រាក សម្រាប់​កុមារ និង​ស្ដ្រី​សរុប ៣៤ បន្ទប់ ។ ទន្ទឹម​នេះ​មាន វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ដ្រី​ចំនួន ០៦ រូប វេជ្ជបណ្ឌិត​ផ្នែក​កុមារ​ចំនួន ០៨ រូប និង​បុគ្គលិក និង គ្រូពេទ្យ​សរុប​ជាង ៣០ រូប​បន្ថែម​ទៀត ។

មកនេះ​មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី ដើម្បី​ស្ត្រី និង​កុមារ​មាន​សុខភាព​ល្អ ! ៕ អត្ថបទសហការ