ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ ស្រី​ខួច ទ្រាំ​អត់​លែង​បាន និយាយ​ពាក្យ​ចេញពី​ចិត្ត ក្រោយ​គេ​ថា «​ដោយសារ​តែ​ការ​កែកុន​»

1 ឆ្នាំ មុន
  • ភ្នំពេញ

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ក្នុង​កម្មវិធី The Voice Kid Cambodia រដូវ​កាល​ទី​១ នៅ​ក្នុង​វគ្គ The Blind Audition ស​ប្ដា​ហ៍​ទី​២ ចាន់ ស្រី​ខួច ស្ថិត​ក្នុង​អាយុ​១២​ឆ្នាំ បាន​ជ្រើសរើស​បទ «​ចូល​មក​ធ្វើ​អ្វី​បើ​គង់​ចាក់ចេញ​» មក​បកស្រាយ ហើយ​នៅ​ពេល​នោះ​កៅអី​៣​បាន​វិល​មក​រក​នាង​

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ក្នុង​កម្មវិធី The Voice Kid Cambodia រដូវ​កាល​ទី​១ នៅ​ក្នុង​វគ្គ The Blind Audition ស​ប្ដា​ហ៍​ទី​២ ចាន់ ស្រី​ខួច ស្ថិត​ក្នុង​អាយុ​១២​ឆ្នាំ បាន​ជ្រើសរើស​បទ «​ចូល​មក​ធ្វើ​អ្វី​បើ​គង់​ចាក់ចេញ​» មក​បកស្រាយ ហើយ​នៅ​ពេល​នោះ​កៅអី​៣​បាន​វិល​មក​រក​នាង​។

ក្រោយ​ទទួល​បាន​កៅអី​៣​នោះ ចាន់ ស្រី​ខួច ក៏​សម្រេច​ជ្រើសរើស​យក​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ជា​គ្រូបង្វឹក ហើយ​ឈាន​ដល់​វគ្គ The Battle នាង​ក៏​ទទួល​បាន​ជោគជ័យ​ទៀត ដោយ​ផ្ដួល ម៉ា រ៉ា​ស្ទី​ណា ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​នោះ​។

ទោះ​យ៉ាងណា ចាន់ ស្រី​ខួច ក៏​បាន​ធ្លាក់​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ បើ​ទោះជា​មិន​បាន​ពាន​ក៏​ពិតមែន តែ​ប្រជាប្រិយភាព​របស់​ស្រី​ខួច ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាំងពី​ពេល​នោះ​មក រហូត​មក​ដល់​ពេល​នេះ ស្រី​ខួច មាន​អាយុ​ចូល​១៨​ឆ្នាំ​ហើយ ប្រជាប្រិយភាព​របស់​នាង​មិន​ថមថយ​នោះ​ឡើយ ថែម​ទាំង​មានឱកាស​ការងារ​ជា​បន្តបន្ទាប់​ទៀត​ផង​។

អ្វី​ជា​ការ​ចាប់អារម្មណ៍​នោះ ពេល​ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ​នេះ ស្រី​ខួច មាន​រូប​សម្រស់​ស្រស់​ស្អាត​ក្រមុំ​ស្ដូក មើល​សឹងតែ​មិន​ស្គាល់ ហើយ​តែងតែ​បង្ហាញ​ស្ទីល​លេងខ្លួន​ស្អាត​ប្លែក​គួរ​ជាទី​គយគន់​ទៀត​ផង​។

ទោះ​យ៉ាងណា ភាព​ស្អាត​របស់​នាង ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា «​ដោយសារ​តែ​ការ​កែកុន​» ទើប​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣ ស្រី​ខួច បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ហើយ​ពោល​ពាក្យ​ថា «​អឹ​ម កែ​ច្រមុះ ចាក់​ថ្គាម ចាក់​ថ្នាំ​អោយ​.​ស បើ​ជ្រុល​ជា​ចឹ​ង​មិន​ព្រម​ថា ខ្ញុំ​ចាប់ជាតិ​ជា​ថ្មី តា​ហ្មង​ទៅ?​?​?​។ កាល​នៅ​ខ្មៅ ដៀល​ខ្ញុំ​ខ្មៅ មុខ​ចឹ​ង តែងខ្លួន​សំរែ​ចឹ​ង ហេ​ចង់​ធ្វើ​សុទ្ធ​តារា ដល់​តា​ពេល​ផ្លាស់​ប្ដូរ​បន្តិច មាន​លុយ​ធ្វើ​អី​ក៏​សម បាន​បញ្ឈប់​គំនិត​នេះ​ភ្លាម បើ​មិន​ចេះ​ស្រឡាញ់​ខ្លួនឯង ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​ខ្លួន​ខ្ញុំ​ទេ កុំ​និយាយ​បំបាក់​អ្នក​ដទៃ ដើម្បី​អោយ​ខ្លួនឯង​មើលទៅ​ល្អ​ជាងគេ ចូរ​បង្កើត​តម្លៃ​ដោយ​ខ្លួនឯង ហើយ​សូម​បញ្ឈប់​រាល់​ការ​តិះដៀល​អ្នក​ដទៃ​តទៅ​ទៀត​»​។

ស្រី​ខួច បន្ត​ទៀត​ថា «​សូមទោស​ដែល​ទ្រាំ​អត់​បាន​មែន ហើយ​មួយទៀត រាល់​ការ​ផ្លាស់​ប្ដូរ​សុទ្ធតែ​មាន​ហេតុ​នឹង​ផល តែ​ខ្ញុំ​សូម​ឈរ​ជា​មតិ ក៏​ដូច​ជា​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​អូន​ៗ និង​បង​ៗ​ស្រី​ដែល​ត្រូវ​បាន​គេ​មើល​ងា​.​យ​នូវ​រូប​សម្រស់​ខាងក្រៅ ដូចដែល​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​កន្លង​មក ( ចូរ​យកពាក្យ​មើល​ងា​.​យ​ទាំង​អស់នោះ ហើយ​ផ្លាស់​ប្ដូរ​វា​មក​ជា​ការ​ស្រឡាញ់​ខ្លួនឯង​អោយ​ខ្លាំង​ជាង​មុន នៅ​ពេល​ដែល​យើង​ចេះ​ស្រឡាញ់​ខ្លួនឯង នោះ​យើង​នឹង​ចេះ​ស្វែងរក​វិធី​ដើម្បី​កែប្រែ​ខ្លួនឯង​អោយ​កាន់តែ​ប្រសើរ ហើយ​ល្អ​ជាង​មុន​ជា​មិន​ខាន​) stay positive speak for urself n love»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ