ឧទ្ធម្ភាគចក្រ២គ្រឿងប៉ះគ្នា ស្លា.ប់ និងរបួសជិត១០នាក់
អូស្ត្រាលី ៖ ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងប៉ះគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្ស ៤
អូស្ត្រាលី ៖ ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងប៉ះគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្ស ៤
អូស្ត្រាលី ៖ ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងប៉ះគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្ស ៤នាក់ស្លា.ប់ និង ៣នាក់ទៀតរងរបួសធ្ងន់។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីនៅថ្ងៃចន្ទនេះ។
ការប៉ះទង្គិចគ្នាកើតឡើងនៅម៉ោងប្រហែល ២រសៀលនៅជិតតំបន់ Main Beach ដែលជាតំបន់ទេសចរណ៍ដ៏ពេញមួយនៅឆ្នេរ Gold Coast ភាគខាងត្បូងទីក្រុង Brisbane នៃរដ្ឋ Queenland។
នៅពេលបុ.កគ្នា ឧទ្ធម្ភាគចក្របានធ្លាក់មកលើច្រាំងនៃឆ្នេរខ្សាច់ ធ្វើឱ្យក្រុមជួយសង្គ្រោះពិបាកធ្វើដំណើរទៅកាន់ច្រាំង។ នេះបើតាមការបញ្ជាក់របស់អធិការប៉ូលីសរដ្ឋ Queenland លោក Gary Worrell។
មនុស្សចំនួន ១៣នាក់នៅលើឧទ្ធម្ភាគចក្រទាំង ២នៅពេលវាប៉ះគ្នា។ មនុស្ស ៤នាក់ស្លា.ប់ ៣នាក់រងរបួសធ្ងន់ និង ៦នាក់ទៀតរងរបួសស្រាល។
លោក Gary Worrell បានថ្លែងថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្វើការហោះឡើង ខណៈមួយគ្រឿងទៀតចុះចត នៅពេលវាប៉ះទង្គិចគ្នា។
លោកនិយាយថា «ឧទ្ធម្ភាគចក្រមួយគ្រឿងរបូតកញ្ចក់ និងបានចុះចតដោយសុវត្ថិភាពនៅលើកោះ។ ចំណែកមួយគ្រឿងទៀតបានធ្លាក់ក្រឡាប់ចុះ»។
បន្ទាប់ពីមានហេតុការណ៍នោះ ប៉ូលីស និងសាធារណៈជនដែលនៅជិត បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដោយព្យាយាមជនរងគ្រោះចេញពីឧទ្ធម្ភាគចក្រ និងធ្វើការជួយសង្គ្រោះបឋម៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ