ជួលកង់បីនាំមិត្តស្រីទៅងូតទឹកលើភ្នំគូលែន ជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
- សៀមរាប
ខេត្តសៀមរាប ៖ បុរសជនជាតិម៉ុងហ្គោលលីម្នាក់ ជួលម៉ូតូកង់បី នាំមិត្តភក្តិស្រីទៅងូតទឹកលេង លើ
ខេត្តសៀមរាប ៖ បុរសជនជាតិម៉ុងហ្គោលលីម្នាក់ ជួលម៉ូតូកង់បី នាំមិត្តភក្តិស្រីទៅងូតទឹកលេង លើ
ខេត្តសៀមរាប ៖ បុរសជនជាតិម៉ុងហ្គោលលីម្នាក់ ជួលម៉ូតូកង់បី នាំមិត្តភក្តិស្រីទៅងូតទឹកលេង លើខ្នងភ្នំគូលែន បណ្តាលឱ្យល.ង់ស្លា.ប់ និងបង្កការភ្ញាក់ផ្អើលពេញលើខ្នងភ្នំគូលែន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទឹកធ្លាក់ភ្នំគូលែនជាន់ទី៣ ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ។
លោកវរសេនីយ៍ ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា ភ្ញៀវទេសចរជាជនរងគ្រោះមួយរូបខាងលើ ឈ្មោះ GANZORIG MYAGMARDORJ ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិម៉ុងហ្គោលលី (MONGOLIA) កាន់លិខិតឆ្លងដែនលេខ E 2778114 ។
លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ មុនពេលកើតហេតុ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០ ២២ ជនរងគ្រោះបានមកលេងទឹកធ្លាក់នៅព្រះអង្គធំជាមួយមិត្តភក្តិម្នាក់ឈ្មោះ OYUNTSENGEL MOHTOJIYGIC ភេទស្រី អាយុ៤៤ឆ្នាំ កាន់លិខិតឆ្លងដែន E 3056972 រួមជាមួយ នឹងអ្នកបើកបរម៉ូតូកង់បីទៀតឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។
លោកបានបន្តថា លុះពេលមកដល់ចំណុចទឹកធ្លាក់ ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះឃើញមិត្តស្រីលង់ទឹក ក៏បានទៅជួយមិត្តភិក្ដស្រីយកមកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើករត់ម៉ូតូកង់បី ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅ ជនរងគ្រោះមានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្មដែរ តែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិល ធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើកម៉ូតូកង់បីខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះដែរ តែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដទៃទៀតជួយរាវរកជនរងគ្រោះ តែរកពុំឃើញឡើយ ។
លោកបានបន្តទៀតថា លុះដល់វេលាម៉ោង១នឹង១៥នាទីរសៀលថ្ងៃដដែល ទើបរាវរកជនរងគ្រោះឃើញ ហើយក៏លើកស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំបានរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចុះពិនិត្យស.ព។
បច្ចុប្បន្ន ស.ពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ឱ្យការិយាល័យនគរបាលជំនាញ ដើម្បីរៀបចំបញ្ជូនស.ពទៅឱ្យស្ថានទូតម៉ុងហ្គោលលី យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ