បើករថយន្តបំបុ.កមនុស្សក្នុងក្បួនហែបុណ្យណូអែលមួយ ស្លា.ប់និងរបួសច្រើននាក់
ប៉ូ៉លិសរាយការណ៍ថា រថយន្តធុន SUV ១គ្រឿង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកបំបុ.កមនុស្សដែលចូលរួមក្នុងការហែក្បួនណូអែលមួយ នៅទីក្រុង
ប៉ូ៉លិសរាយការណ៍ថា រថយន្តធុន SUV ១គ្រឿង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកបំបុ.កមនុស្សដែលចូលរួមក្នុងការហែក្បួនណូអែលមួយ នៅទីក្រុង
សហរដ្ឋអាមេរិក ៖ ប៉ូ៉លិសរាយការណ៍ថា រថយន្តធុន SUV ១គ្រឿង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកបំបុ.កមនុស្សដែលចូលរួមក្នុងការហែក្បួនណូអែលមួយ នៅទីក្រុង WAUKESHA រដ្ឋវីស្កុនស៊ីនសហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច៥នាក់ ហើយមនុស្សយ៉ាងតិច៤០នាក់រងរបួស។
ប្រមុខប៉ូលិសក្រុងនោះក្នុងសន្និសីទសារព័ត៌មានមួយគូសបញ្ជាក់ថា មានអ្នកស្លា.ប់ច្រើននាក់ តែមិនបានបញ្ជាក់ពីចំនួនឡើយ។ ចំណែកបណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋានបាននិយាយថា មនុស្សយ៉ាងតិច៥នាក់បានត្រូវស្លា.ប់ និងប្រមាណ៤០នាក់រងរបួស។
អាជ្ញាធរកំពុងបន្តប្រមូលព័ត៌មានពីឧប្បត្តិហេតុនេះដែលកើតមាន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីម៉ោងក្នុងស្រុក ក្នុងទីក្រុង WAUKESHA រដ្ឋវីស្កុនស៊ីន ដែលនៅទីនោះក្បួនដង្ហែណូអែលតែងរៀបចំធ្វើរាល់ឆ្នាំ។
មេប៉ូលិសក្រុងបន្តថា ក្បួនដង្ហែណូអែលកំពុងតែប្រព្រឹត្តទៅស្រាប់តែរថយន្តធុន SUV ពណ៌ក្រហម ១គ្រឿង បានបុកផ្ដួលរបាំងនានា បើកសំដៅទៅកាន់វិថី MAIN STREET។ រថយន្តនោះបានបុ.ករះមនុស្ស ក្នុងនោះមួយចំនួនជាកុមារ ហើយមានអ្នករបួសជាច្រើននាក់ ដោយសារឧប្បត្តិហេតុនេះ។ ប៉ូលិសក្រុង WAUKESHA បានរកឃើញរថយន្តសង្ស័យ។ ការស៊ើបអង្កេត១កំពុងតែធ្វើ ហើយអាជ្ញាធរកំណត់អត្តសញ្ញាណមនុស្សម្នាក់ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតនេះ។
ប៉ូលិសបានបាញ់លើរថយន្តនេះប៉ុនប៉ងឲ្យឈប់។ បណ្ដាសាលារៀនមិនត្រូវបើកទ្វារឡើយនាថ្ងៃទី២២ ខែវិច្ឆិកា ហើយផ្លូវមួយចំនួនត្រូវបិទក្នុងអំឡុងពេលនៃការស៊ើបអង្កេត។ សាក្សីក៏បាននិយាយថា បានឃើញរថយន្តនោះ បើកសំដៅក្បួនដង្ហែតាមពីក្រោយក្រុមតន្ត្រីរបស់សាលាដែលចូលរួមហែក្បួន។
ប្រធានាធិបតីអាមេរិកលោកចូបៃដិន ត្រូវបានគេជូនព័ត៌មានពីឧប្បត្តិហេតុនោះ ហើយសេតវិមានបញ្ជាក់ពីសភាពការណ៍នៅទីក្រុង WAUKESHA។ ចំណែកអភិបាលរដ្ឋវីស្កុនស៊ីន គូសបញ្ជាក់ថា រូបលោក និងភរិយាបានសម្ដែងការក្ដុកក្ដួលចំពោះបណ្ដាកុមារ និងមនុស្សទាំងឡាយដែលរងគ្រោះ ព្រមទាំងចំពោះបណ្ដាគ្រួសារ នៃសហគមន៍នេះដែលរងការប៉ះពាល់ ដោយឧប្បត្តិហេតុដែលគ្មានន័យនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ