ខេត្តព្រៃវែង ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង បានចេញលិខិតបង្គាប់ការស្តីពី ការចាត់តាំងក្រុមការងាររៀបចំបូជាស.ព ចំពោះករណីមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ ។
ក្រុមការងារខាងលើទាំងប្រធាននិងអនុប្រធានសរុបសមាជិកមានចំនួន១៦នាក់ ក្នុងនោះមានលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ជាប្រធាន អនុប្រធានចំនួន៤នាក់ និងសមាជិកចំនួន១១នាក់។
ក្រុមការងារខាងលើមានតួនាទី និងភារកិច្ចដូចតទៅ ៖ ១-រៀបចំទីតាំងសម្រាប់បូជាស.ព ចំពោះអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ អោយនៅដាច់ដោយឡែក។ ២-រៀបចំដឹកជញ្ជូនស.ពទៅកន្លែងបូជាប្រកបដោយលក្ខណៈបច្ចេកទេសនិងសុវត្ថិភាពតាមវិធានការសុខាភិបាល។ ៣-ទំនាក់ទំនងជាមួយគ្រួសារស.ព ផ្តល់ព៌តមាននៃការស្លា.ប់ និងទីតាំង ពេលវេលានៃការបូជាស.ព។ ៤-ការរៀបចំពិធីបូជាស.ព ត្រូវរៀបចំស្របតាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ៥-សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារទីតាំងសម្រាប់បូជាស.ព ក្នុងការគ្រប់គ្រងតាមវិធានការសុខាភិបាល ។ ៦-រៀបចំសម្ភារៈចាំបាច់សម្រាប់បូជាស.ព និង៧-បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់។
ទោះជាយ៉ាងណាក្នុងលិខិតបង្គាប់របស់រដ្ធបាលខេត្តព្រៃវែងនេះ មិនបានបញ្ជាក់ពីទីតាំងបូជាស.ពអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅឡើយទេ។
គួរបញ្ជាក់ថា នៅខេត្តព្រៃវែងមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ វ័យ៦៩ឆ្នាំជនជាតិខ្មែរ មានអាស័យដ្ធាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លា.ប់កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃបេះដូង៕
ចែករំលែកព័តមាននេះ