ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា ស្រី​រ័​ត្ន ផ្អឹប​រឿង​រៀប​ការ​មួយ​រយៈ ដើម្បី​ក្តោប​ការងារ​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជំនាន់​ថ្មី​កញ្ញា ជា ស្រី​រ័​ត្ន បាន​សម្រេច​ផ្អឹប​រឿង​រៀប​ការ​មួយ​រយៈ ដើម្បី​ក្តោប​ក្តាប់​ទីផ្សារ​ការងារ​សិល្បៈ​ឲ្យ​បាន​ពេញដៃ ក្នុង​ពេល​ដែល​តារា​សម្តែង​រូប​នេះ​បាន​និង​កំពុង​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខ្សែភាពយន្ត​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ តារា​សម្តែង​ដែល​បាន​ផ្តើម​ចេញពី​ការ​ប្រឡង​កម្មវិធី Freshie…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជំនាន់​ថ្មី​កញ្ញា ជា ស្រី​រ័​ត្ន បាន​សម្រេច​ផ្អឹប​រឿង​រៀប​ការ​មួយ​រយៈ ដើម្បី​ក្តោប​ក្តាប់​ទីផ្សារ​ការងារ​សិល្បៈ​ឲ្យ​បាន​ពេញដៃ ក្នុង​ពេល​ដែល​តារា​សម្តែង​រូប​នេះ​បាន​និង​កំពុង​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខ្សែភាពយន្ត​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។

តារា​សម្តែង​ដែល​បាន​ផ្តើម​ចេញពី​ការ​ប្រឡង​កម្មវិធី Freshie រដូវ​កាល​ទី​១១ ជាប់​ក្នុង​ចំណោម​១០​នាក់​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ម្នាក់​ផង​ដែរ នៅ​ក្នុង​អាជីព​សិល្បៈ ខណៈ​ពេល​ដែល​វត្តមាន​របស់​នាង​សម្តែង​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់​។

ដោយសារ​ការងារ​សិល្បៈ​ធ្លាក់​មក​ជា​បន្តបន្ទាប់ និង​បញ្ហា​មួយ​ចំនួន​ទៀត​នោះ ទើប ជា ស្រី រ័​ត្ន បាន​សម្រេច​ផ្អាក​គិត​ពី​ការ​រៀបចំ​មង្គលការ​មួយ​រយៈ បន្ទាប់​ពី​តារា​រូប​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​តារា​ប្រុស​មួយ​រូប និង​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​កាលពី​អំឡុង​ឆ្នាំ​២០២០ ។

ជា ស្រី​រ័​ត្ន បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា មួយ​រយៈ​នេះ នាង​មានការ​មមាញឹក​ខ្លាំង​ទៅ​លើ​ការងារ​សិល្បៈ ហេតុនេះ​រឿង​កំណត់​ថ្ងៃ​មង្គលការ​នោះ គឺ​នាង​មិន​ទាន់​បាន​គិត​នៅឡើយ​ទេ ណា​មួយ​បច្ចុប្បន្ន​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​សកលលោក​ដែល​កំពុង​ញាំញី​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

នាង​បញ្ជាក់​ថា នាង​បាន​សម្រេច​ភ្ជាប់ពាក្យ​ជាមួយ​តារា​សម្តែង​ប្រុស​មួយ​រូប ក្រោយ​ពី​បាន​ស្គាល់​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ ហើយ​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​នាង​នា​ពេល​នេះ ក៏​មានការ​លាក់លៀម​ដែរ ពោល​គឺ​មានការ​ដឹង​លឺ​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ និង​មានការ​ចុះ​ផ្សាយ​​តាម​បណ្តាញសារព័ត៌មាន​ជា​បន្តបន្ទាប់​ផង​ដែរ​។

ទោះជា​យ៉ាងណា បើ​តាម ជា ស្រី​រ័​ត្ន ថា មង្គលការ​នាង​កើតឡើង​នា​ពេល​ណា​នោះ នាង​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ដោយសារ​ក្នុង​រយៈពេល​នេះ​នាង​គិត​រឿង​ការងារ​សិល្បៈ​ជា​មុន​សិន ក្នុង​ពេល​ដែល​នាង​ក៏​ចង់​សម្រេច​គោលបំណង​នៅ​ក្នុង​ការ​បើក​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ​។

ជា ស្រី​រ័​ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា នាង​បាន​ចូល​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​២០១៦ ក្រោយ​ពេល​ដែល​នាង​បាន​ចូល​ប្រឡង​កម្មវិធី Freshie រដូវ​កាល​ទី​១១ ដោយពេល​នោះ​នាង​មិន​បាន​ជាប់​ជ័យ​លា​ភី​ឡើយ ប៉ុន្តែ​នាង​បាន​ជាប់​ជា​បេ​ក្ខ​នារី​១០​រូប​ចុង​ក្រោយ​នៃ​កម្មវិធី​មួយ​នេះ​។

នាង​បញ្ជាក់​ថា តាំងពី​ចូល​សិល្បៈ​ដំបូង មក​ទល់​ពេល​នេះ គឺ​នាង​ថត​បាន​ប្រហែល​ជិត​១០​រឿង​រួច​ហើយ មានរឿង «​ចៅ​ប្រសារ​ក្លែងក្លាយ​» រឿង »​ចៅ​ធុង​ចៅ​សាញ់​~ រឿង «​អាទិត្យ​វង្សា ស៊ី​សូ​រិ​យាវ​ង្ស​» រឿង «​ទាយាទ​អសុរ​:» និង​រឿង «​បុប្ផា​ស្រុកស្រែ​»​។​ល​។ ខណៈ​ពេល​រឿង​ខ្នាត​ធំ​ដែល​នាង​ចូលរួម​សម្តែង​នោះ​ក៏​ត្រៀម​ចាក់​បញ្ចាំង​តាម​រោង​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្តែង​នេះ​ដែរ ជា ស្រី​រ័​ត្ន បាន​លើក​ឡើង​ថា ត្បិត​នាង​ចូល​សម្តែង​​បាន​ច្រើន​រឿង​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ឈុត​ឆាក​អោប​ថើប​ដែល​មានការ​ស៊ីជម្រៅ​ខ្លាំង​នោះ គឺ​នាង​មិន​ដែល​ទទួល​សម្តែង​ឡើយ ដោយ​ភាគច្រើន​នាង​សម្តែង​តែ​តួរ​អង្គ​ឯក​ស្លូត និង​តួរ​អង្គ​ឯកច​រិ​ក​ប្រុស​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​ដែល​មាន​វ័យ​២៦​ឆ្នាំ​នាង ជា ស្រី​រ័​ត្ន ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​កសាង​ទំនាក់ទំនង​ក្រៅ​ឆាក​អស់​ជា​ច្រើន​ឆ្នាំ​ជាមួយ​តារា​សម្តែង​លោក​ស្រេ​ន វុ​ធ​ថា ហើយ​នាក់​ទាំងមូល​បាន​សម្រេច​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​យ៉ាង​មហោឡា​ឱ​ក​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ