មុននេះកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងចំណោមឆ្នាំទាំង១២ មានឆ្នាំដល់ទៅ៧ឯណោះ ដែលខ្ពស់ជាងគេមានលាភ មានសំណាង សម្បូរលុយចាយហូរហៀរ និងសម្រេចជោគជ័យទាំងការងារតាមស្ថា ប័ន ការងារជួញដូរ រួមនឹងការងាររកទទួលទានមាសប្រាក់ចូលមកផ្ទួនៗ ។ សូមលោកអ្នកកើតឆ្នាំទាំង១២ចូលមើលលេខហុងស៊ុយសម្រាប់ថ្ងៃនេះ358បួងសួងសុំលាភសក្ការឥឡូវនេះ ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីនាំលាភ នាំសំណាង នាំសិរីសួស្តីសុភមង្គលដល់លោកអ្នកឱ្យបានសុខចម្រើនគ្រប់ៗក្រុមគ្រួសារ ។
ឆ្នាំជូត ស្តេចកណ្តុរ លាភធំ លុយធំហូរចូលកាន់តែខ្លាំង ថ្ងៃនេះដួងរាសីឡើងខ្ពស់ត្រដែត លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរ ហៀរ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច។ រីឯសម្ព័ន្ធភាពស្នេហា ប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំឆ្លូវ ថ្ងៃនេះរាសីរបស់លោកអ្នកខ្ពស់ត្រដែត បើទោះជាដួងរាសីល្អប្រសើរពិតមែនក្តី ប៉ុន្តែលោកអ្នក គួរតែប្រយ័ត្នប្រយែងរាល់ការងារផងពីព្រោះថាផលជាផ្លែផ្កានោះមិនមែនបានមកដោយងាយៗប៉ុន្មានទេ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាង ណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់លោកអ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេផងដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខដុមរមនា ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាប្រពៃណាស់ ៕
ឆ្នាំខាល ថ្ងៃនេះរាសីល្អជាមធ្យមនៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង ។ សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ដោយទទួលផលកក់ក្តៅត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើនម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទ ឈានដល់ការបែកបាក់ ។
ឆ្នាំថោះ ថ្ងៃនេះរាសីខ្ពស់ត្រដែត ហេតុនេះការធ្វើកិច្ចការអ្វីក៏ផ្តល់ផលល្អ សម្រាប់លោកអ្នកមានគម្រោងការងារថ្មីៗច្បាស់ជាជោគជ័យ ។ ការរស់នៅលោក អ្នកត្រូវចេះគ្រប់ គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯង ត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះ លោកអ្នកអាចឈោងចាប់ក្រសោបបានមកវិញហើយ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំ រោង រាសីថ្ងៃនេះស្រុតចុះខ្លាំង ទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែលោកអ្នកអាចប្រកប ការងារជឿនលឿនទៅមុខធម្មតាបានមិនថ្វីទេ ។ ការរស់នៅងាយជួបប្រទះនូវរឿងរ៉ាវច្រើន ហេតុនេះគប្បីមាន ការអត់ធ្មត់បំផុត ។ ក្រៅពីនេះបើលោកអ្នកចង់ឡើងផ្ទះថ្មីឬចេញដំណើរយានយន្តទៅណាមកណាក៏ចាត់ទុកថាមិនល្អប៉ុន្មាននោះដែរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកទាំងការជួញទីជិតទីឆ្ងាយ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ។
ឆ្នាំម្សាញ់ ថ្ងៃនេះរាសីរបស់លោកអ្នកខ្ពស់ត្រដែត ទោះជាដួងរាសីល្អប្រសើរពិតមែនក្តី ប៉ុន្តែលោកអ្នក តោងតែប្រយ័ត្នប្រយែងរាល់ការងារផងពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខដុមរម្យនា ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាប្រពៃណាស់ ៕
ឆ្នាំមមី រាសីល្អជាមធ្យម នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបនិងមានបញ្ហាច្រើនម្ល៉ោះហើយធ្វើអ្វីក៏តែងមិនសូវទទួលផលល្អប៉ុន្មានទេ និងជួបការលំបាកច្រើន ពិសេសស្ត្រីទទួលរងគ្រោះ យាយីច្រើនចំពោះមុខគប្បីមានការប្រយ័ត្នប្រយែង។ នៅថ្ងៃនេះវមុននឹងចង់ចុះ ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចខ្ពស់ ។
ឆ្នាំមមែ នៅក្នុងថ្ងៃចន្ទនេះ លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកឯងៗ មានង៉ូវហេងឡើងកប់អាកាស ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងជាអ្នកមានបញ្ញាច្រើនប្រសព្វក្នុងការងារទាំងឡាយមានការងាររកលុយជាដើម រាសីខ្ពស់ត្រដែត, ពណ៌នាំសំណាង បៃតង ។ ការងាររកទទួលទាន រីកចម្រើនទៅមុខហួសការរំពឹងទុក ឯសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយា កំលោះ ក្រមុំ មានតែភាពល្អូកល្អិន និងការយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំវក រាសីស្រុតចុះខ្លាំង នៅថ្ងៃនេះទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើការប្រកបការងារមានការប្រយ័ត្នប្រយែងនោះ នឹងហុចផលល្អមកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមិនសូវមានការរីកដុះដាលប៉ុន្មានទេ ឯការជួញទីជិតឆ្ងាយក៏មិនសូវហុចផល មកវិញដែរ ច្រើនតែជួបរឿងរកាំរកូស ។ ការធ្វើដំណើរទោះមិនមានអ្វីជាឧបសគ្គពិតមែនក្តី តែលោកអ្នកមិនត្រូវសេពគ្រឿងស្រវឹងឡើយពិសេសអ្នកបើកបរតែម្តង ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ។
ឆ្នាំរកាថ្ងៃនេះរាសីស្រុតចុះ លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងធ្វើអ្វីត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត ។ ក្រៅពីនេះលោកអ្នកអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង ។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះ ទោសៈដាក់ខ្លួន ។
ឆ្នាំច នៅថ្ងៃនេះរាសីស្រុតចុះបើទោះជាធ្វើអ្វីត្រូវមានចិត្តត្រជាក់ ហើយបើចង់ធ្វើកិច្ចការអ្វីសំខាន់ត្រូវប្រយ័ត្នប្រយែងបំផុតព្រោះមានគេចាំចាប់កំហុស ។ អ្នកប្រកបរបររកស៊ីជួញដូរ ការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចចិត្តប៉ងឡើយ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងមានបញ្ហាចោទច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងផង ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរប្រឆាំងគ្នាច្រើន ពិសេសងាយផ្ទុះរឿងរ៉ាវតូចធំដែលនឹកស្មានមិនដល់ ។
ឆ្នាំកុរ នៅថ្ងៃចន្ទនេះរាសីឡើងខ្ពស់ត្រដែត មានលាភធំ សម្បូរលុយចាយណែនៗហោប៉ៅ ហៀរៗដៃ ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យច្រើនមហិមាពណ៌នាំសំណាង ពណ៌លឿង ការងារទាំងឡាយរបស់លោកអ្នកស្ទុះលឿនទៅមុខ និងទទួលផលល្អប្រពៃ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការយល់ចិត្តគ្នាល្អប្រពៃណាស់ ។ សាន សារិន
ចែករំលែកព័តមាននេះ