ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ​ សោ​ភា​ រក​បាន​មូល​និធិ​ពី​អាមេ​រិក​ជិត​3​ពាន់​ដុល្លារ​ជួយ​អ្នក​រ​ង​គ្រោះ​ដោយ​ទឹក​ជំនន់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​បេ​ស​កកម្ម​ច្រៀង​រាំ​ នៅ​អាមេ​រិក​ តា​រា​ចម្រៀង​ចាស់​ឆ្នាំ​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ នាង​ពេជ្រ​ សោ​ភា​ បាន​ឆ្លៀត​ពេល​កៀរ​គរ​រក​ជំនួយ​ចូល​ក្នុង​មូល​និធិ​របស់​នាង​ ដើម្បី​នាង​យក​ជូន​ដល់​ជន​​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
យោង​តាម​វីដេ​អូ​ឃ្លីប​រយៈ​ពេល​៥​នាទី​ ដែល​បង្ហោះ​នៅ​ក្នុង​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​នាង​ពី​សហ​រដ្ឋ​អាមេ​រិក​កាល​ពី​ថ្ងៃ​ទី​២៥​ តុលា​ ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ ក្នុង​បេ​ស​កកម្ម​ច្រៀង​រាំ​ នៅ​អាមេ​រិក​ តា​រា​ចម្រៀង​ចាស់​ឆ្នាំ​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ នាង​ពេជ្រ​ សោ​ភា​ បាន​ឆ្លៀត​ពេល​កៀរ​គរ​រក​ជំនួយ​ចូល​ក្នុង​មូល​និធិ​របស់​នាង​ ដើម្បី​នាង​យក​ជូន​ដល់​ជន​​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
យោង​តាម​វីដេ​អូ​ឃ្លីប​រយៈ​ពេល​៥​នាទី​ ដែល​បង្ហោះ​នៅ​ក្នុង​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​នាង​ពី​សហ​រដ្ឋ​អាមេ​រិក​កាល​ពី​ថ្ងៃ​ទី​២៥​ តុលា​ ឆ្នាំ​២០១៣​ ពេជ្រ​ សោ​ភា​ អះ​អាង​ថា​ ក្នុង​រយៈ​ពេល​នេះ​នាង​បាន​ទទួល​ជំនួយ​ជា​ប្រាក់​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេ​រិក​ចំនួន​ជិត​៣​ពាន់​ដុល្លារ​ហើយ​ (គិត​ត្រឹម​ថ្ងៃ​ទី​២៥​តុលា​) ដោយ​មិន​បាន​គិត​បញ្ចូល​ពី​មូល​និធិ​របស់​ក្រុម​​គាំ​ទ្រ​នាង​នៅ​ក្នុង​ស្រុក​ឡើយ​ ។

ប្រាក់​ទាំង​អស់​នេះ​នាង​នឹង​យក​ទៅ​ចាត់​ចែង​ និង​ចែក​ជូន​បង​ប្អូន​ខ្មែរ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដោយ​ផ្ទាល់​ដៃ​នៅ​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ២០១៣​ ខណៈ​ពេល​ដែល​នាង​​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣​ វិច្ឆិកា ។ ជំនួយ​ទាំង​នេះ​នាង​នឹង​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ ដោយ​មិន​ប្រកាន់​ខាង​ណា​ឡើយ​ ហើយ​សកម្ម​ភាព​បែប​នេះ​នាង​ក៏​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​ដែរ​ ។

ក្នុង​ទឹក​មុខ​សប្បាយ​រីក​រាយ​ និង​អះ​អាង​ពី​អាកាស​ធាតុ​ត្រជាក់​បន្តិច​នោះ​ ពេជ្រ​ សោ​ភា​ បាន​លើក​ឡើង​ថា​ «នាង​ខ្ញុំ​នឹង​ញញឹម​ ព្រោះ​អ្វី​ដែល​នាង​ខ្ញុំ​ធ្វើ​ដើម្បី​អ្នក​ក្រ​ គឺ​មិន​ខុស​ឡើយ​ ។ នាង​ខ្ញុំ​ធ្វើ​គឺ​ចេញ​ពី​ចិត្ត​របស់​នាង​ខ្ញុំ​ផ្ទាល់​ គឺ​មិន​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់​ ដូច្នេះ​នាង​ខ្ញុំ​សប្បាយ​ចិត្ត​ ។ អ្វី​ដែល​សំខាន់​គឺ​នាង​ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​នៃ​អ្នក​ក្រ​ ព្រោះ​ខ្ញុំ​ធ្លាប់​ក្រ​ខ្ញុំ​ដឹង​ ។ នាង​ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​ពេល​ ឆាប់​ៗ​នេះ​ គឺ​នៅ​ថ្ងៃ​ទី​៣​ និង​ចុះ​ចែក​នៅ​ថ្ងៃ​ទី​៦​ជូន​ពរ​ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​ជួយ​ ។

នាង​ខ្ញុំ​ចង់​បញ្ជាក់​ថា​ អ្វី​ដែល​យើង​ធ្វើ​បុណ្យ​ជាមួយ​អ្នក​ក្រ​ គឺ​យើង​នឹង​ទទួល​បាន​នូវ​ពរ​ដ៏​ស្មោះ​ និង​ចេញ​ពី​ចិត្ត​ ។ អ្វី​ដែល​នាង​ខ្ញុំ​បាន​ឃើញ​នោះ​គឺ​បង​ប្អូន​នៅ​ទី​នេះ​ពិត​ជា​ចិត្ត​ល្អ​ ចេះ​ជួយ​គ្នា​ពេល​ដែល​មាន​ទុក្ខ​ នាង​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​ការ​លើក​ទឹក​ចិត្ត​កុំ​ឱ្យ​នាង​ខ្ញុំ​គិត​ច្រើន​ ។ នាង​ខ្ញុំ​គិត​គឺ​ម្តាយ​នាង​ខ្ញុំ​បាន​ទូរ​ស័ព្ទ​មក​ប្រាប់​​នាង​ខ្ញុំ​ថា​ គាត់​សុំ​ទោស​ដែល​មិន​បាន​ឱ្យ​នាង​ខ្ញុំ​រៀន​បាន​ច្រើន​ ។ គាត់​ថា​ គាត់​មិន​ល្អ​ដែល​បណ្តោយ​ឱ្យ​កូន​ត្រូវ​​គេមើល​ងាយ​បាន​ ។ បែប​នេះ​បាន​នាង​ខ្ញុំ​យំ​ ។ បន្ទាប់​មក​ក៏​នាង​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ដែរ​ ដែល​​នាង​ខ្ញុំ​មាន​ម្តាយ​ដ៏​ល្អ​ មិន​តែ​ប៉ុណ្ណោះ​ឪ​ពុក​ម្តាយ​ខ្ញុំ​​បានចិញ្ចឹម​ខ្ញុំ​ឱ្យ​ធំ​ និង​រស់​ដោយ​មាន​អនា​គត​ អរគុណ ។ យា៉ង​ណា​ក៏​ដោយ​ឪពុក​ម្តាយ​ខ្ញុំ​នៅ​តែ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ។ អ្វី​ដែល​សំខាន់​នោះ​នាង​ខ្ញុំ​នឹង​ទៅ​ចែក​អំណោយ​​នេះ​ ដោយ​រួម​ទាំង​បង​ប្អូន​របស់​នាង​ខ្ញុំ​ក៏​ទៅ​ជាមួយ​ដែរ​ ។

ជាង​នេះ​ទៅ​ទៀត​នោះ​ជា​ការ​សំណូម​ពរ​ពី​អ្នក​គាំ​ទ្រ​របស់​នាង​ខ្ញុំ​នោះ​បាន​ប្រាប់​ថា​ បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នោះ​គឺ​ត្រូវ​ការ​ថ្នាំ​ពេទ្យ​ ហេតុ​នេះ​នាង​ខ្ញុំ​នឹង​ទិញ​ថ្នាំ​ពេទ្យ​ពី​ទី​នេះ​ទៅ​ ប៉ុន្តែ​មិន​ដឹង​យក​ទៅ​បាន​ប៉ុន្មាន​ទេ​ ។ ប៉ុន្តែ​បើ​បង​ប្អូន​ចង់​ជួយ​នាង​ខ្ញុំ​នឹង​ចាក់​វា៉​លី​ស​ចោល​ខោ​អាវ​នៅ​ទី​នេះ​សិន​ ដាក់​ថ្នាំ​ទៅ​ទាំង​អស់​ចាំ​ថ្ងៃ​ណា​មាន​ឱកាស​ចាំ​មក​យក​វិញ» ។ ក្រៅ​អំពី​វីដេ​អូ​ឃ្លីប​នេះ​ ពេជ្រ​ សោ​ភា បាន​សរ​សេរ​សារ​ខ្លី​ជា​ចុង​ក្រោយ​ ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ខ្មែរ​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក​ ដែល​បាន​ជួយ​គាំ​ទ្រ​មូល​និធិ​របស់​នាង​ ៕