ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​គ្រួសារ​ខាត់​ សុឃីម​ 3​នាក់​ត្រៀម​សម្រាល​កូន​បន្ត​បន្ទាប់​គ្នា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាង​ខាត់​ សុឃីម​ ដែល​រៀប​ការ​ជាមួយ​ប្តី​ក្មេង​នោះ​ជិត​ឆ្លង​ទន្លេ​ហើយ​ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​ គឺ​ក្នុង​ត្រកូល​ខាត់​ មិន​មែន​ពពោះ​តែ​នាង​ម្នាក់​ទេ​ មាន​អ្នក​ពពោះ​ពីរ​បី​នាក់​ទៀត​ រាប់​ទាំង​ប្រពន្ធ​លោក​ខាត់​ ចំរើន​ ដែល​មាន​ទម្ងន់​៥​ខែ​ផង​ ។​ សម្រាប់​ត្រកូល​ខាត់​ផ្ទាល់​នោះ​ជា​រឿង​រីក​​រាយ​ និង​ចាត់​ទុក​ជា​ឆ្នាំ​នាំ​លាភ​នាំ​ជ័យ​ ដោយ​សារ​តែ​នៅ​ក្នុង​គ្រួសារ​មាន​

រាជធានីភ្នំពេញ​ ៖ នាង​ខាត់​ សុឃីម​ ដែល​រៀប​ការ​ជាមួយ​ប្តី​ក្មេង​នោះ​ជិត​ឆ្លង​ទន្លេ​ហើយ​ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​ គឺ​ក្នុង​ត្រកូល​ខាត់​ មិន​មែន​ពពោះ​តែ​នាង​ម្នាក់​ទេ​ មាន​អ្នក​ពពោះ​ពីរ​បី​នាក់​ទៀត​ រាប់​ទាំង​ប្រពន្ធ​លោក​ខាត់​ ចំរើន​ ដែល​មាន​ទម្ងន់​៥​ខែ​ផង​ ។​ សម្រាប់​ត្រកូល​ខាត់​ផ្ទាល់​នោះ​ជា​រឿង​រីក​​រាយ​ និង​ចាត់​ទុក​ជា​ឆ្នាំ​នាំ​លាភ​នាំ​ជ័យ​ ដោយ​សារ​តែ​នៅ​ក្នុង​គ្រួសារ​មាន​សមា​ជិក​ថ្មី​បន្ថែម​ទៀត​ បង្កើត​ភាព​អ៊ូ​អរ​ ។​

បន្ទាប់​ពី​នាង​ខាត់​ សុឃីម​ ឆ្លង​ទន្លេ​រួច​បន្ត​ចូល​ដល់​បង​ប្អូន​ជីដូន​មួយ​ ឬ​ក៏​ប្រពន្ធ​របស់​លោក​ខាត់​ ចំរើន​ ទៀត​ ដូច្នេះ​សមា​ជិក​គ្រួសារ​បារម្ភ​ថា​ មិន​ដឹង​ចែក​វេន​គ្នា​មើល​ថែ​បែប​ណា​ឱ្យ​ល្អ​ បើ​ត្រូវ​សម្រាល​កូន​បន្ត​បន្ទាប់​គ្នា​បែប​នេះ​ ។​ លោក​ខាត់​ ចំរើន​ ដែល​ជិត​ក្លាយ​ជា​ពូ​ និង​ជា​ឪពុក​គេ​នា​ពេល​ខាង​មុខ​នេះ​ បាន​ថ្លែង​ប្រាប់​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ បង​ប្អូន​របស់​លោក​ច្បាស់​ជា​រវល់​គ្រប់​គ្នា​ហើយ​ ព្រោះ​​មាន​អ្នក​មាន​ផ្ទៃ​ពោះ​ពេញ​ផ្ទះ​ ។​ «បង​ស្រី​សុឃីម​ ក៏​ជិត​កើត​កូន​ ចំណែក​ប្រពន្ធ​ខ្ញុំ​មាន​កូន​ជាង​៥​ខែ​ និង​លើស​ពី​នោះ​ប្អូន​ជីដូន​មួយ​ក៏​មាន​កូន​ពពោះ​ដូច​គ្នា​ មិន​ដឹង​ថា​ទៅ​មើល​អ្នក​ណា​មុន​ទេ​ បើ​ថ្ងៃ​កើត​មក​ដល់​នោះ​ ព្រោះ​សុទ្ធ​តែ​អ្នក​កូន​ខ្ចី​ ។​

ខាត់​ ចំរើន​ ឱ្យ​ដឹង​ថា​ ឥឡូវ​នេះ​បង​ស្រី​លោក​អវត្ត​មាន​តាម​ឆាក​សម្តែង​មួយ​រយៈ​ពេល​ខ្លី​សិន​ ព្រោះ​មាន​ផ្ទៃ​ពោះ​រង់​ចាំ​តែ​ថ្ងៃ​ឆ្លង​ទន្លេ​ប៉ុណ្ណោះ ។ រាល់​កម្ម​វិធី​ផ្សេង​ដែល​ទាក់​ទិន​នឹង​សិល្បៈ​នា​ពេល​ខា​មុខ​ធ្វើ​ឱ្យ​បង​ស្រី​លោក​ស្តាយ​ដែរ​ ព្រោះ​មិន​បាន​ចូល​រួម​ ទុក​ពេល​មើល​ថែ​កូន​ជា​សំខាន់​ ចាំ​ពេល​រឹង​ដៃ​ជើង​ចាំ​បន្ត​ទៀត​ ។ លោក​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​បង​ស្រី​មាន​កូន​ឆ្លាស់​គ្នា​ល្អ​ គឺ​ប្រុស​មុន​ រួច​បាន​កូន​ស្រី​ ។

ចំណែក​រូប​លោក​នឹង​មាន​កូន​ម្នាក់​ទៀត​នា​ពេល​ខាង​មុខ​ដែរ​ ។​ ឆ្លៀត​ពេល​ភរិយា​មិន​ទាន់​ដល់​ថ្ងៃ​សម្រាល​កូន​ លោក​ទៅ​សម្តែង​ទី​នេះ​ទី​នោះ​ ព្រម​ទាំង​នៅ​តាម​ហាង​ និង​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ដើម្បី​សន្សំ​ប្រាក់​ ។​ លោក​ចំរើន​ រីក​រាយ​នៅ​ពេល​ក្រុម​គ្រួសារ​មាន​សុភ​មង្គល​បង្កើត​បាន​កូន​ចៅ​​ រៀងៗ​ខ្លួន​ និង​មាន​មុខ​របរ​រៀង​ខ្លួន​ ។ ទាំង​រូប​លោក​ និង​បង​ស្រី​ នៅ​តែ​បន្ត​អាជីព​​សិល្បៈ​រហូត​ មិន​ទៅ​ណា​ទេ​ ព្រោះ​មាន​តែ​សិល្បៈ​​នេះ​ហើយ​ជួយ​ឱ្យ​រីក​ចម្រើនមក​ដល់​សព្វ​ថ្ងៃ​ ៕​