ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ចុះ​ទួល​ជ្រុល​ទៅ​បុក​ស្រ្តី​អាជីវ​ករ​ម្នាក់​របួស​យ៉ាង​ដំណំ​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ស៊េរី​២០១០​ ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ​​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ខាង​ជើង​ផ្សារ​សាម​គ្គី​ ហៅ​ផ្សារ​ប៉ាហ៊ី​ បាន​បត់​ឆ្វេង​ចុះ​ផ្សារ​ ដែល​ជា​ចំណុច​ចុះ​ទួល​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​អាជីវ​ករ​ម្នាក់​ដែល​កំពុង​ឈរ​លក់​ដូរ​ បណ្តាល​ឱ្យ​ស្រ្តី​អាជី​វករ​រង​របួស​យ៉ាង​ដំណំ​ ចំណែក​អ្នក​បើក​បរ​របួស​ដៃ​ស្រាល​ និង​ម៉ូតូ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​

ខេត្ត​ប៉ៃលិន​ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ស៊េរី​២០១០​ ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ​​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ខាង​ជើង​ផ្សារ​សាម​គ្គី​ ហៅ​ផ្សារ​ប៉ាហ៊ី​ បាន​បត់​ឆ្វេង​ចុះ​ផ្សារ​ ដែល​ជា​ចំណុច​ចុះ​ទួល​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​អាជីវ​ករ​ម្នាក់​ដែល​កំពុង​ឈរ​លក់​ដូរ​ បណ្តាល​ឱ្យ​ស្រ្តី​អាជី​វករ​រង​របួស​យ៉ាង​ដំណំ​ ចំណែក​អ្នក​បើក​បរ​របួស​ដៃ​ស្រាល​ និង​ម៉ូតូ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ ។

ហេតុ​ការណ៍​នេះ បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​ ៥ និង​ ១០​នាទី ល្ងាច​ថ្ងៃទី​១០​ សីហា​​ ២០១៣​ ចំណុច​ខាង​​ជើង​ផ្សារ​សាម​គ្គី​ ស្ថិត​ក្នុង​ភូមិ​ប៉ាហ៊ី​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។ ក្រោយ​កើត​ហេតុ​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​ ៕