ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាបូបលុយ​ម្ចាស់​ទាន់​ភ័យ​ឆោ​ឡោ​ធ្លាក់​ពីជាន់​ទី​១បែក​ក្បាល​សមត្ថ​កិច្ច​ឃាត់​ខ្លួ​​ន​

10 ឆ្នាំ មុន

រាជធា​នី​ភ្នំ​ពេញ​៖​បុរសម្នាក់​បាន​ធ្លាក់​ពី​លើផ្ទះ​ថ្មជាន់​ទី១​ បណ្ដាលឱ្យ​បែក​ក្បាលហូរ​ឈាម​រងរបួស​ធ្ងន់ ខណៈ​ចូលទៅ​លួ​ច​កាបូប​លុយ​នារី​ម្នាក់​ចៃដន្យ​ម្ចាស់​គេទាន់​ស្រែក​ចោរ​ៗ ធ្វើ​ឱ្យ​ភ័យ​ឆោឡោ​រត់​គេច​ខ្លួន​ក៏​រអិល​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី១។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​ ៦ព្រឹក​ថ្ងៃទី​២ មិថុនា​ ២០១៣ នៅ​ក្រុមទី​១១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​​ឬស្សី​កែវ។​

ជន​សង្ស័យ​ឈ្មោះ​ហ៊ាង ថាវី​ ភេទ​ប្រុស​ ​អាយុ១៦ឆ្នាំ​ ជា​អ្នក​យាម​ឃ្លាំង​យាន​ដ្ឋាន​នៅ​ផ្សារចាស់​។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​សុខ រស្មី​ ភេទ​ស្រី​ អាយុ​២២ ជាសិស្សស្នាក់​នៅភូមិកើត​ហេតុ ហើយ​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ៕