រាជនីភ្នំពេញ៖បន្ទាប់ពីការប្រកាសក្ដែងៗពីការដកខ្លួនចេញពីសង្វៀនសិល្បៈមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងវ័យក្មេងរូបស្រស់ស្អាតនាង ពេជ្រ សូលីកា ត្រូវបានប្រភពក្រៅផ្លូវការមួយបានអះអាងថាតារាចម្រៀងដែលបានសាងកេរ្ដិ៍ឈ្មោះក្នុងផលិតកម្មM រូមនេះបានមកជ្រកក្រោមផលិតកម្មថោនហើយ។
ដំណឹងពីក្រៅផ្លូវការមកជ្រកនៅក្នុងផលិតកម្មថោនរបស់តារាចម្រៀងរូបស្រស់នេះបានកើតឡើងស្រករគ្នាទៅនឹងព័ត៌មានដែលអះអាងពីតារាចម្រៀងប្រុសនៅក្នុងផលិតកម្មM ដូចគ្នាគឺលោក នីកូ ក៏បានវេចបង្វេចមកជ្រកនៅក្រោមផលិតកម្មសាន់ផងដែរនោះ។
យោងតាមប្រភពចេញពីចង្កោមអ្នកសិល្បៈដូចគ្នាបានបង្ហើបឱ្យដឹងថា ពេជ្រ សូលីកា ពេលនេះបានមកចូលជ្រកនៅក្រោមផលិកម្មថោនទៅហើយ ដោយនាងកំពុងសម្ងំថតសំឡេងដាក់ CD ត្រៀមចេញទៅលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>






ចែករំលែកព័តមាននេះ