រាជធានីភ្នំពេញ ៖ បុរសម្នាក់ខូចចិត្តប្រពន្ធលែងលះរហូតសតិមិនប្រក្រតីចេះតែដើរមិនមានគោលដៅពិតប្រាកដ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពីក្រោយ បណ្តាលឱ្យដួលបែកក្បាលស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ មេសា ២០១៣ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះគឹម ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកដើរដេរស្បែកជើង ស្នាក់នៅភូមិកើតហេតុខាងលើ ។ ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា បុរសម្នាក់នេះចាប់តាំងពីប្រពន្ធលែងលះមកខូចចិត្តដើរតែលតោលគ្មានគោលដៅពិតប្រាកដ ក្លាយទៅជាមនុស្សមានសតិមិនប្រក្រតី ៕
ចែករំលែកព័តមាននេះ