ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ទាស់​គ្នា​ក្នុង​រថយន្ត​ប្រពន្ធ​ធាក់​បែក​កញ្ចក់ ប្តី​ធាក់​ប្រពន្ធ​ធ្លាក់​ដី

11 ឆ្នាំ មុន

ខេត្តបាត់​ដំបង ៖ ស្ត្រី​ម្នាក់​​​​​ត្រូវ​ប្ដី​ធាក់​ទម្លាក់​ចេញ​ពី​រថយន្ត​ ​បន្ទាប់​ពី​ផ្ទុះ​ជម្លោះ និង​ប្រវាយ​​ប្រតប់​​គ្នាក្នុង​រថយន្ត​ជិត​កន្លះ​ម៉ោង​ ​ដែល​ឈប់​នៅ​​កណ្ដាល​ផ្លូវ​​ខាង​មុខ​ផ្សារ​រោង​ល្ខោន​ ​ក្នុង​ភូមិ​ទួល​តាឯក​ សង្កាត់​ទួល​តាឯក​ ក្រុងបាត់ដំបង ​កាល​ពីវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨ មីនា​ ​។ ក្រោយ​ពេល​ធាក់​ប្រពន្ធ​ធ្លាក់​ពី​រថយន្ត​ហើយ ប្តី​ក៏​ចេញ​ពី​ក្នុង​​រថយន្ត​មក​ដែរ ហើយ​ឈរ​ពី​ក្រោយ​ប្រពន្ធ​​ដោយ​​មាន​កូន​តូច​បី​ក្នុង​ដៃ​ស្រែក​

ខេត្តបាត់​ដំបង ៖ ស្ត្រី​ម្នាក់​​​​​ត្រូវ​ប្ដី​ធាក់​ទម្លាក់​ចេញ​ពី​រថយន្ត​ ​បន្ទាប់​ពី​ផ្ទុះ​ជម្លោះ និង​ប្រវាយ​​ប្រតប់​​គ្នាក្នុង​រថយន្ត​ជិត​កន្លះ​ម៉ោង​ ​ដែល​ឈប់​នៅ​​កណ្ដាល​ផ្លូវ​​ខាង​មុខ​ផ្សារ​រោង​ល្ខោន​ ​ក្នុង​ភូមិ​ទួល​តាឯក​ សង្កាត់​ទួល​តាឯក​ ក្រុងបាត់ដំបង ​កាល​ពីវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨ មីនា​ ​។ ក្រោយ​ពេល​ធាក់​ប្រពន្ធ​ធ្លាក់​ពី​រថយន្ត​ហើយ ប្តី​ក៏​ចេញ​ពី​ក្នុង​​រថយន្ត​មក​ដែរ ហើយ​ឈរ​ពី​ក្រោយ​ប្រពន្ធ​​ដោយ​​មាន​កូន​តូច​បី​ក្នុង​ដៃ​ស្រែក​ទ្រហោ​យំ​ផង​​​​ ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ​ និងសមត្ថកិច្ច ។

គេមិន​បាន​ស្គាល់​អត្ត​សញ្ញាណ​ប្ដី​ប្រពន្ធ​នោះ​ទេ​ ប៉ុន្តែ​សមត្ថ​កិច្ច​ប្រាប់​ថា​ ​ជិះ​រថយន្ត​​​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​កណ្ដុរល្មែះ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2S-7613​ ។ ​

សាក្សីដែល​ឃើញ​ហេតុការ​ណ៍​និយាយថា ​គេមិន​ដឹង​ថា​ ​អ្នក​បើក​បរ​រថយន្តរួម​ជា​មួយ​ប្រពន្ធ​ដែល​ជិះ​ជា​មួយ​នោះ​មាន​បញ្ហា​អ្វី​ទេ​ ​ស្រាប់​តែសុខៗ​បើក​មក​ឈប់​ងក់​ចំ​កណ្ដាល​​ទ្រូង​​ផ្លូវ​ ​ហើយ​គេឃើញ​មនុស្ស​ក្នុង​រថយន្ត​ហាក់​ដូច​ជា​ឈ្លោះ​ប្រកែក និង​ប្រវាយ​ប្រតប់​គ្នា ។

សាក្សី​បន្តថា​ ​សកម្ម​ភាព​ប្រទូស្ដ​រ៉ាយ​គ្នា​នោះ​​មាន​​រយៈ​ពេល​ប្រហែលជិតកន្លះម៉ោង​ គឺ​ទាស់​គ្នា​មួយ​ឆ្អែត ស្រាប់​​តែ​គេ​ឃើញ​បុរស​នោះ​ទាញ​ទ្វារ​ឱ្យ​របើក​ ​រួច​ធាក់​ប្រពន្ធ​​ចេញ​ពី​រថយន្ត​​ធ្លាក់ទៅ​​ដី​ ហើយ​ស្រែក​យំខ្លាំងៗ​ផ្អើល​​គេឯង​កណ្ដាល​ថ្នល់ ។ ​គ្រានោះ​បុរស​ជា​ប្ដី​ដែល​បី​កូន​តូច​ក្នុង​ដៃ​ផង​ បើក​ទ្វារ​ចុះ​ពី​រថយន្ត​ដែរ​ ​ដែល​មើល​ទៅ​ប្ដីប្រពន្ធ​នេះ​ហាក់​ដូច​ជា​ស្រវឹង​​ស្រាដូច​គ្នា​ ប៉ុន្តែគ្មាន​អ្នក​ណា​ដឹង​ថា​ ​ពួក​គេ​ឈ្លោះ​គ្នា​រឿង​អ្វីនោះទេ ។ 

ក្រោយ​ពេល​កើត​ហេតុ​​បានបន្តិច​មក ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​មក​ដល់​ភ្លាមៗដែរ ។​ ​គ្រានោះ​គេឃើញ​បុរស​ជា​ប្ដី​បាន​សួរនាំ​ ​និង​ស្ដី​បន្ទោស​​ដល់​សមត្ថកិច្ច​ទៀត​ផង​ ​ដែល​ចេះ​ឈឺ​ឆ្អាល​រឿង​ប្ដី​ប្រពន្ធ​ខ្លួន​ឈ្លោះគ្នា ។​ សមត្ថកិច្ច​បាន​សួរ​នាំ​អំពី​មូលហេតុ ​ដែល​បាន​ធាក់​​ប្រពន្ធ​​ធ្លាក់ព​ី​​លើ​រថយន្ត ប៉ុន្តែបុរស​នេះ​ប្រាប់ថា ​ដោយ​សារ​ក្ដៅក្រហាយ​​នឹង​ប្រពន្ធ​ធាក់​កញ្ចក់​រថយន្ត​បណ្ដាលឱ្យ​ប្រេះស្រាំ​ ពេល​ឈ្លោះគ្នា ។ ​ដំបូង​សមត្ថកិច្ច​ចង់​នាំខ្លួន​បុរស​នោះ​​ទៅ​កាន់​ស្នង​ការ​ដ្ឋា​ន​នគរ​បាល​ខេត្ត ដើម្បី​សួរ​​នាំបន្ត​ ។​ ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​វិញ​​​ក្រោយ​ពី​ឃើញ​បុរស​នោះ​បន្ទន់​ឥរិយាបថ​​ពីកាច​មក​ជាស្លូត​​បូត​វិញ ​ហើយ​សុំ​នាំ​​ប្រពន្ធ​​ទៅ​សម្រួល​គ្នា​នៅ​ផ្ទះវិញ​ និង​សន្យាថា​ ​មិន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ទៀត​​​ទេ ​ទើប​សមត្ថ​កិច្ច​​អនុញ្ញាតឱ្យ​បុរស​នេះ​​នាំប្រពន្ធ​ចូល​រថយន្ត​​ហើយ​បើក​ចេញ​បាត់ទៅ ។​ ​​

គ្មាន​អ្នកណា​ផ្សេង​ទៀត​បាន​ដឹង​ពី​មូល​ហេតុ​ដែល​ប្ដីប្រពន្ធ​នេះ​ឈ្លោះ​ប្រកែក​គ្នារឿង​អ្វី​ពី​ដំបូង​នោះទេ​ ដោយ​គ្រាន់​តែ​បាន​ឃើញ​ ​នៅ​ពេល​ពួក​គេ​បើករថយន្ត​មក​ឈប់​កណ្ដាល​ទ្រូងផ្លូវ​ ​រួច​ឈ្លោះ​ប្រវាយ​ប្រតប់​គ្នា​ក្នុង​រថយន្ត​នោះ​តែ​​ប៉ុណ្ណោះ​ ​​ហើយ​ពិនិត្យ​ឃើញពួក​គេ​ហាក់​មាន​អាការៈ​ស្រវឹង​ដូច​គ្នា​ ៕