ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ ប៉ូលីដា លុប​ចោល​​គម្រោង​​ទៅបារាំង​ជាប់​រឿង​មាន​ស្រី​តោង​ប្តី​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗនេះ​តារា​ចម្រៀង និង​កំប្លែង​​មាត់​​ប៉ប៉ាច់​ប៉ប៉ោច​​អ្នក​នាង​សំ ប៉ូលីដា បាន​ប្រកាស​ថា ​នឹង​ចេញ​ទៅ​ប្រទេស​​បារាំង​​នៅ​ក្នុង​​ខែ​កុម្ភៈ​​ ២០១៣ ខាងមុខ​នេះ ​តែ​មិន​ទាន់​​កំណត់​ថ្ងៃ​ច្បាស់​លាស់​​នៅឡើយ​ទេ ។ ប៉ុន្តែ​​ពេល​នេះ​នាង​បាន​លុប​ចោល​គម្រោង​​ទៅបារាំង​ហើយ​ ​ដោយ​​ជាប់​ដោះ​ស្រាយ​រឿង​មាន​ស្រី​ចង់​តោង​ប្តី​របស់​នាង។

​ទាក់​ទិន​នឹង​បញ្ហា​​​នេះ​អ្នក​នាង​សំ ប៉ូលីដា បាន​ប្រាប់​​កោះ​សន្តិ​​ភាព​តាម​ទូរស័ព្ទ​​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​​៧ មករា ​២០១៣ ​កន្លង​ទៅ​ មាន​នារី​វ័យ​​ក្មេង​ម្នាក់​បាន​ជិះ​រថយន្ត​តាក់​ស៊ី​​ពី​ខេត្ត​កំពង់​ធំ ទៅតាម​ស្វាមី​របស់​​នាង​នៅ​ឯ​ខេត្ត​ព្រះវិហារ ហើយ​នារី​រូប​នោះ​បាន​បណ្តើរ​​ស្វាមី​របស់​នាង​យ៉ាង​ស្អិត​រមួត​មិន​លែង​ដៃ ពេញ​ទីលាន​តារាងបាល់ បណ្តាល​​ឱ្យ​គេ​គ្រប់​​គ្នា​រិះ​គន់​​យ៉ាង​ខ្លាំង​ថា ស្វាមី​នាងមាន​រូប​នាង​ហើយ​បែរជា​ទៅ​បណ្តើរ​ស្រី​ថ្មីធ្វើ​ព្រងើយ ដែល​នាំ​​ឱ្យ​មិត្ត​​សិទ្ធិ​ស្នាល​​របស់​​នាង​តឹង​ចិត្ត​ពេក​ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​​ តែ​​នាង​​មិន​ទាន់​ជឿ​​ផ្តេស​ផ្តាស​នោះ​ទេ តែពេល​នេះ​នាង​បាន​ទទួល​ដំណឹង​​យ៉ាង​​ច្បាស់​ ហើយ​ក៏​ហ៊ាន​ប្រកាស​ជា​សាធារណៈ​តែ​ម្តង ។

​អ្នក​នាង​សំ ប៉ូលីដា បាន​បន្ថែម​ទៀតថា តាម​ដែល​​នាង​ស៊ើប​ដឹង ​ស្រី​ដែល​ទាក់​ទង​​​​​ស្វាមី​នាង​រូប​នោះ ​គឺ​​ជា​និស្សិត​​នៅ​ខេត្ត​កំពង់​ធំ ​អាយុ​២១​ឆ្នាំ ហើយជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ទៀត​ផង ។ ​នារី​ម្នាក់​នេះ​បាន​ដឹង​យ៉ាង​ច្បាស់​ថា លោក​ស្វាយ ស៊ីសុថា ជា​ស្វាមី​របស់​​អ្នក​នាង ​ហើយ​​​បើ​ទោះ​បី​ជា​ស្វាមី​របស់​អ្នកនាង​ប្រាប់​​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅតែ​ព្យា​យាម​ទាក់​ទង​ដដែល ៕​