ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូដា​ នីតា ​បង្ខិត​​ថ្ងៃ​រៀប​​​​មង្គល​ការ​​​ឱ្យ​កាន់​​តែ​កៀក​​ ខណៈ​គូ​ដណ្តឹង​​អាណិ​ក​ជន​​​ជ្រោម​ជ្រែង​​​​ឱ្យ​បើក​​ហាង​លក់​​សម្លៀក​​បំពាក់​​ធំ​មួយ​​

11 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំ​ពេញ​​​​ ៖​ ​​បន្ទាប់​ពី​​ភ្ជាប់​​និស្ស័យ​​​​​​ស្នេហ៍​​ជាមួយ​​បុរស​អាណិ​ក​ជន​​នៅ​ប៊ែល​​ហ្ស៊ិក​​រួច​មក​ តា​រា​ចម្រៀង​​ និង​​ពិធី​​ការិនី​​នាង សុដា​ ​​នីតា ​បាន​ផ្លាស់​​ប្តូរ​​ជីវ​ភាព​​យ៉ាង​​ឆាប់​រហ័ស​​ ដោយ​មាន​ផ្ទះ​​ និង​រថយន្ត​​ជិះ​​ក្នុង​​តម្លៃ​​​រាប់​សិប​ម៉ឺន​​​ដុល្លារ​ ។ ​ភាព​ហ៊ឺ​ហា​​​​បាន​ធ្វើ​​ឱ្យ​​តា​រា​រូប​នេះ​​​​ស្ទើរ​តែ​​លែង​ពឹង​ផ្អែក​​ទាំង​ស្រុង​​លើ​អាជីព​សិល្បៈ​ ដែល​ជា​ប្រភព​​ចំណូល​​​របស់​នាង​​នា​​ពេល​កន្លង​មក​ ។ មិន​តែ​ប៉ុណ្ណោះ​​​​ នាង​

រាជ​​ធានី​​ភ្នំ​ពេញ​​​​ ៖​ ​​បន្ទាប់​ពី​​ភ្ជាប់​​និស្ស័យ​​​​​​ស្នេហ៍​​ជាមួយ​​បុរស​អាណិ​ក​ជន​​នៅ​ប៊ែល​​ហ្ស៊ិក​​រួច​មក​ តា​រា​ចម្រៀង​​ និង​​ពិធី​​ការិនី​​នាង សុដា​ ​​នីតា ​បាន​ផ្លាស់​​ប្តូរ​​ជីវ​ភាព​​យ៉ាង​​ឆាប់​រហ័ស​​ ដោយ​មាន​ផ្ទះ​​ និង​រថយន្ត​​ជិះ​​ក្នុង​​តម្លៃ​​​រាប់​សិប​ម៉ឺន​​​ដុល្លារ​ ។ ​ភាព​ហ៊ឺ​ហា​​​​បាន​ធ្វើ​​ឱ្យ​​តា​រា​រូប​នេះ​​​​ស្ទើរ​តែ​​លែង​ពឹង​ផ្អែក​​ទាំង​ស្រុង​​លើ​អាជីព​សិល្បៈ​ ដែល​ជា​ប្រភព​​ចំណូល​​​របស់​នាង​​នា​​ពេល​កន្លង​មក​ ។ មិន​តែ​ប៉ុណ្ណោះ​​​​ នាង​បាន​​បង្កើត​​​មូល​និធិ​​​មនុស្ស​ធម៌​​​មួ​យ​សម្រាប់​​​​​ជួយ​អ្នក​​ទី​ទ័ល​ក្រ​ និង​​​​​​​អ្នក​​សិល្បៈ​​ដែល​​ធ្លាក់​ខ្លួន​ឈឺ​ និង​បាត់​បង់​​​សមត្ថ​ភាព​​​សម្តែង ។​

​គូ​ស្នេហ៍​​របស់​សូ​ដា​ នីតា ​បាន​ចំណាយ​​លុយ​រាប់​ម៉ឺន​​ដុល្លារ​បន្ថែម​​ទៀត​ក្នុង​​​ការ​ជួយ​ជ្រោម​ជ្រែង​​បើក​ហាង​លក់​​សម្លៀក​បំពាក់​​ផ្ទាល់​ខ្លួន​​ដល់​រូប​នាង​ ដែល​ហា​ង​​មួយ​នេះ​​ទើប​តែ​ដំណើរ​​ការ​ក្នុង​​រយៈ​ពេល​ថ្មីៗ​នេះ​ ។ ​ការ​​រំលេច​​​​​ហាង​ផ្ទាល់​​ខ្លួន​​​​មាន​​តម្លៃ​រាប់​ម៉ឺន​​ដុល្លារ​នេះ​ គឺ​​ជា​ការ​​​​លើក​មុខ​មាត់​​​​ដល់​តារា​​​ចម្រៀង​​រូប​នេះ​​បន្ថែម​ទៀត​ ដើម្បី​​បង្អួត​​ដល់​ចង្កោម​​អ្នក​សិល្បៈ​​ដូច​គ្នា​ មុន​ពេល​​ដែល​នាង​ត្រៀម​​​ដឹក​ដៃ​គូ​​ដណ្តឹង​​ចូល​រោង​ជ័យ​​ក្នុង​ពេល​​ដ៏​ខ្លី​​ខាង​មុខ​នេះ ។​

ប្រសិន​​បើ​មិន​​​ប្រាប់​​​គេ​មិន​ដឹង​​​​ឡើយ​ថា​​ហាង​​នី​តា​ Collection ដែល​ស្ថិត​​នៅ​ម្តុំ​​ភ្នំ​ពេញ​ថ្មី​ គឺ​ជា​ហាង​​លក់​សម្លៀក​បំពាក់​​របស់​នាង​​សូ​ដា នីតា ​​​ឡើយ ។ ទាំង​​ផ្នែក​ខាង​ក្នុង​​ និង​ខាង​​ក្រៅ​​គេ​ចាប់​អារម្មណ៍​ហាង​របស់​​នាង​​មាន​រៀប​​ចំ​​តុប​​តែង​​ និង​​បំពាក់​​សម្ភារ​​ទាន់​សម័យ​ ក្នុង​​ទ្រង់​ទ្រាយ​​ធំ​ ដែល​មិន​​មែន​ជា​ហាង​​ប្រើ​​ដើម​ទុន​ត្រឹម​​​៤​ទៅ​​៥​ម៉ឺន​​​​​ដុល្លារ​​​ទៅ​កើត​​​ទេ ។​

តារា​ចម្រៀង​​ និង​​ពិធី​​​ការិនី​​រាង​ខ្ពស់​​ស្រឡះ​​សាច់​​ស​ខ្ចី​រូប​នេះ​​និយាយ​ថា ​មុខ​របរ​នេះ​​ទើប​តែ​​ដំណើរ​​ការ​នា​ពេល​ថ្មីៗ​​នេះ​​ ដោយ​​មិន​ទាន់​​មាន​​ផែន​ការ​​​ធ្វើ​​ពិធី​ជប់​លៀង​​ ដើម្បី​​បើក​​សម្ពោ​​ធ​​​ឱ្យ​ធំដុំ​​នៅ​ឡើយទេ ។ ​ហាង​លក់​សម្លៀក​បំពាក់​​​យី​ហោ​​ នីតា​​ ​Collection បាន​ចាប់​ដំណើរ​​ការ​បើក​​​​លក់​បន្ទាប់​​ពី​នាង​​ឡើង​ទៅ​​បញ្ជា​ទិញ​​​សម្លៀក​បំពាក់​​បែប​​យុវវ័យ​​រាប់​រយ​​ម៉ូដ​​​​ពី​​​ប្រទេស​ជិត​​​​ខាង និង​កូរ៉េ ​ហុង​កុង ​មក​ដាក់​តាំង​លក់​ ​​​​។​ ទម្រាំ​​អាច​រៀប​ចំ​​ ចាត់​ចែង​​ហាង​ថ្មី​មួយ​នេះ​​​ឱ្យ​លេច​ចេញ​​ជា​​​​រូប​រាង​​ នាង​បាន​​ចំណាយ​​ដើម​​ទុន​​អស់​ច្រើន​​​ម៉ឺន​ដុល្លារ ។​

​សូដា​ នីតា ​​​​អះ​អាង​​​ថា ការ​បើក​ហាង​​មួយ​​នេះឡើង​ គឺ​​ដោយ​​សារ​សម្អាង​​លើ​ទី​តាំង​​នោះ​ជា​ផ្ទះ​​របស់​នាង​ផ្ទាល់​ ដោយ​មិន​ចាំ​បាច់​​ខ្វល់​ខ្វាយ​​រឿង​អស់​ថ្លៃ​​ឈ្នួល​ឡើយ​ ​ស្រប​ពេល​​​ដែល​ទី​​តាំង​​នោះ​ស្ថិត​នៅ​តំបន់​ដែល​​មាន​កា​​រ​រីក​ចម្រើន​ និង​​មិន​ទាន់​​មាន​ហាង​លក់​​​ខោ​​អាវ​​ធំ​ដុំ​​នៅ​ឡើយ ។ ​​ហាង​លក់​​សម្លៀក​​បំពាក់​ផ្ទាល​​់​ខ្លួន​​របស់​នាង​​​នា​ពេល​នេះ​ គឺ​បាន​​ទទួល​​ការ​ជ្រោម​ជ្រែង​​ពី​គូ​​ដណ្តឹង​​របស់​នាង ។​
​ដោយ​​លើក​ហេតុ​​ផល​​ថា ការ​បំពាក់​​សម្ភារ​ និង​​សម្លៀ​ក​បំពាក់​​នៅ​មិន​ទាន់​​គ្រប់​គ្រាន់​នោះ​ សូដា​ នីតា​ ​អះ​អាង​ថា ​នាង​នៅ​មិន​ទាន់​​​មាន​គម្រោង​​បើក​​សម្ពោ​​ធ​​ហាង​នោះ​​​ជា​ផ្លូវ​​ការ​នៅ​ឡើយ​​ទេ ។ ​ទោះ​ជា​យ៉ាង​​ណា​​​ក្តី​នាង​​នៅ​តែ​មាន​​​គំនិត​​បើក​សម្ពោ​​ធ​​ហាង​មួយ​នោះ​​ ដោយ​​បើក​ចំហ​​ ដើម្បី​កុំ​​ឱ្យ​​មាន​ពាក្យ​ថា​​នាង​បើក​​ហាង​​ដោយ​​លាក់​លៀម​​នោះ ។ ​ជាមួ​យ​គ្នា​នេះ ​​​សូ​ដា នីតា ​មាន​គម្រោង​​ទៅ​​បញ្ជា​ទិញ​​សម្លៀក​បំពាក់​​ឱ្យ​បាន​ច្រើន​ថែម​​​​ទៀត​ និង​​ពង្រីក​ហាង​​មួយ​នេះ​​​ឱ្យ​មាន​ឈ្មោះ​​​បោះ​​សំឡេង​​ ដើម្បី​​​​ទទួល​បាន​​ការ​ទាក់​ទាញ​​​​ពី​អ្នក​ជាវ​ ។ ​

មូល​ហេតុ​​ដែល​នាង​សូដា​ នីតា​ ​​បើក​ហាង​​លក់​សម្លៀក​​នេះ​ គឺ​ដើម្បី​​បំពេញ​​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​​ខោ​​​អាវ​​ប្លែកៗ​​របស់​នាង​​ជា​រៀង​រាល់​​ថ្ងៃ​ផង​ ​និង​ដើម្បី​​ស្វែង​រក​​បង្អែក​​មួ​យ​ក្នុង​ជីវិត​​ក្រៅ​ពី​រំពឹង​លើ​​​គូ​​​ដណ្តឹង និង​អាជីព​​​សិល្បៈ​​ទាំង​ស្រុង​ផង ។​​សូ​ដា នីតា ​មាន​ជំនឿ​ចិត្ត​​ថា​នឹង​​​​ធ្វើ​​ឱ្យ​មុខ​ជំនួញ​នេះ​ជោគ​ជ័យ​​ ដោយ​មិន​​ឱ្យ​​គូ​ស្នេហ៍​​របស់​នាង​​ និង​មហា​ជន​​ទាំង​មូល​​មាក់​ងាយ​​​ថា​នាង​បើក​​ជំនួញ​​ ហើយ​បែរ​ជា​​ទទួល​បរាជ័យ​​នោះ​ឡើយ ។ ​ក្រោយ​ក្លាយ​​ជា​ថៅ​កែ​​​ស្រី​​​ ​តារា​រូប​នេះ​​​អាច​នឹង​​រំកិល​​​កាល​​បរិ​ច្ឆេទ​​នៃ​​អាពាហ៍​ពិពាហ៍​​​ឱ្យ​ខិត​​កាន់​តែ​​​កៀក​​ ដោយ​សារ​​តែ​នាង​​យល់​ថា​​ពេ​​ល​​វេលា​​ក្រាប​សំពះ​​ផ្ទឹម​​ការ​នេះ​​​គឺ​ធ្វើ​​​ឱ្យ​ជីវិត​​​​របស់​នាង​កាន់​តែ​​មាន​លំនឹង ៕ ​