ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ប្រឡង​ចូល​ធ្វើ​គ្រូ​ ម្តាយ​​ស្តី​ប្រដៅ​កុំ​ឱ្យ​ផឹក​​ស៊ី​ចង.ក​​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវជន​ចិត្ត​ធំ​ម្នាក់​​​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯងស្លា.ប់​ ​ដោយ​សារ​តែ​តូច​ចិត្ត​​នឹង​ម្តាយស្តី​ប្រដៅ​មិន​ឱ្យ​ដើរ​​​លេង​ផឹក​ស៊ី​នៅពេល​យប់​​ជា​មួយ​មិត្ត​ភក្តិ​ ព្រោះ​ជិតដល់​ថ្ងៃ​ចូល​ប្រឡង​គ្រូ​ទៅ​ហើយ ។ ហេតុការណ៍​​ចង.កធ្វើ​​អត្ត​ឃាត​​នេះ ​បាន​កើតឡើង​​កាលពីយប់​ថ្ងៃទី​​២៧ កញ្ញា ២០១២ លុះ​ដល់​វេលា​ម៉ោង​​១​និង​៣០​នាទី​​រសៀលថ្ងៃទី​​២៨ កញ្ញា ២០១២ ​ទើប​​ប្រទះឃើញ​​​សព​ជន​រងគ្រោះ​​​នៅ​​ក្រោម​ដើម​តាង៉ែនខាង​ជើង​ផ្ទះ ចម្ងាយ​ប្រហែល​ជា​១០០​ម៉ែត្រ ​ស្ថិតក្នុងភូមិ​បតាំស៊ូ សង្កាត់​​

ខេត្ត​ប៉ៃលិន ៖ យុវជន​ចិត្ត​ធំ​ម្នាក់​​​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯងស្លាប់​ ​ដោយ​សារ​តែ​តូច​ចិត្ត​​នឹង​ម្តាយស្តី​ប្រដៅ​មិន​ឱ្យ​ដើរ​​​លេង​ផឹក​ស៊ី​នៅពេល​យប់​​ជា​មួយ​មិត្ត​ភក្តិ​ ព្រោះ​ជិតដល់​ថ្ងៃ​ចូល​ប្រឡង​គ្រូ​ទៅ​ហើយ ។ ហេតុការណ៍​​ចង.កធ្វើ​​អត្ត​ឃាត​​នេះ ​បាន​កើតឡើង​​កាលពីយប់​ថ្ងៃទី​​២៧ កញ្ញា ២០១២ លុះ​ដល់​វេលា​ម៉ោង​​១​និង​៣០​នាទី​​រសៀលថ្ងៃទី​​២៨ កញ្ញា ២០១២ ​ទើប​​ប្រទះឃើញ​​​សព​ជន​រងគ្រោះ​​​នៅ​​ក្រោម​ដើម​តាង៉ែនខាង​ជើង​ផ្ទះ ចម្ងាយ​ប្រហែល​ជា​១០០​ម៉ែត្រ ​ស្ថិតក្នុងភូមិ​បតាំស៊ូ សង្កាត់​​បយ៉ាខា ក្រុង​ប៉ៃលិន ។​

​លោក​ឈន ទូច នាយ​ប៉ុស្តិ៍​​រដ្ឋបាល​​​បយ៉ាខា​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​ឈ្មោះ​ខួន រស្មី ភេទប្រុស​ អាយុ​​១៨ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យា​ល័យ​​ហ៊ុន សែន ​ក្រុង​ទេពនិម្មិត មានឪពុ​ក​ឈ្មោះ​​ខែម សុវណ្ណ​រិទ្ធ ​អាយុ​៤២​ឆ្នាំ ​ម្តាយ​ឈ្មោះ​ភី ​ស៊ីចាន់ ​អាយុ​៤០​ឆ្នាំ ​រស់​នៅ​ភូមិ​កើតហេតុ​។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕