ខេត្តសៀមរាប ៖ ស្ត្រីជើងឆើត និងបុរសវ័យចំណាស់ជាជនប្រើល្បិចប្រព្រឹត្តអំពើបោកយករថយន្តរបស់បុរសអ្នករត់តាក់ស៊ីមួយគ្រឿងពីក្រុងសៀមរាបបើកគេចខ្លួនទាំងយប់ ត្រូវបានប៉ូលិសនៃស្នងការដ្ឋានខេត្តសៀមរាប ឃាត់ខ្លួនបានកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ឧសភា ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
តាមមន្ត្រីអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថា ជនជាប់ចោទប្រុសស្រី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះនុត ស្រមុំ ជាស្ត្រីមេម៉ាយ អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិជើងទឹក ស្រុកបាភ្នំ ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន រស់នៅខេត្តប៉ៃលិន ឯបុរសវ័យចំណាស់ឈ្មោះទីវ សុផល អាយុ៥៨ឆ្នាំ លំនៅបច្ចុប្បន្នខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ