ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​២​នាក់​បាន​ស្លា.ប់ និង​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជប់លៀង​ឆ្លង​ឆ្នាំ​រួច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​២​នាក់​បាន​ស្លា.ប់ និង​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​នាំ​គ្នា​ផឹក​គ្រឿង​ស្រវឹង​ជប់លៀង​…

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​២​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​នាំ​គ្នា​ផឹក​គ្រឿង​ស្រវឹង​ជប់លៀង​ឆ្លង​ឆ្នាំ​សកល​២​ថ្ងៃ​ជាប់​ៗ​គ្នា ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២ មក​រា ២០១៦ នៅ​ចំណុច​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ២២​អឺ ផ្លូវ​លេខ​៥៩៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​មាន ១-​ឈ្មោះ AN Hyon chang ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងជើង មុខរបរ វេជ្ជបណ្ឌិត ស្នាក់​នៅ​កន្លែង​កើតហេតុ កាន់​លិខិត​ឆ្លងដែន​លេខ ៧៤៥២៣០១៨០ និង ២-​ឈ្មោះ RI Monchol ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​កូរ៉េខាងជើង មុខរបរ វេជ្ជបណ្ឌិត ស្នាក់​នៅ​កន្លែង​កើតហេតុ កាន់​លិខិត​ឆ្លង​៧៤៥១៣៥០០៥ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ឆ្លង​ឆ្នាំ​សកល ជន​រង​គ្រោះ​ទាំង​៤​នាក់ រួម​ជាមួយ​មិត្តភក្តិ​ជា​ជនជាតិ​កូរ៉េ​ដូច​គ្នា​ប្រមាណ​ជា​១០​នាក់​បាន​នាំ​គ្នា​ផឹក​គ្រឿង​ស្រវឹង​ជប់​លៀង​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ជាប់​ៗ​គ្នា​២​យប់ គឺ​យប់​ថ្ងៃ​ទី​៣១​ធ្នូ​២០១៥ រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ទី​០១​មក​រា​២០១៦​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មក​រា ២០១៦ ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ម្យ៉ាង​គាត់​មាន​ជំងឺ​គាំង​បេះដូង​ផង ក៏​ឲ្យ​ប្រពន្ធ​ដែល​ជា​វេជ្ជបណ្ឌិត​ដូច​គ្នា​ផ្សំ​ថ្នាំលេប និង​ចាក់​ថ្នាំ​ឲ្យ រហូត​ដល់​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ក៏​មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​រហូត​ស្លាប់​តែ​ម្តង ។ ចំណែក​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ ហើយ​បាន​ធ្វើការ​អះអាង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ៕