ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ជនជាតិ​កា​ណា​ដា​ម្នាក់​ដេក​ស្លា.ប់​ក្នុងផ្ទះ​សំណាក់​ដោយ​មិនដឹង​មូលហេតុ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​កា​ណា​ដា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​លេខ​១ ជាន់​ទី​១ នៃ​ផ្ទះសំណាក់​រ៉ូ​យ៉ា​ល់ ដែល​មាន​ទីតាំង​លេខ​៩១Eo​…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​កា​ណា​ដា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១ ជាន់​ទី​១ នៃ​ផ្ទះសំណាក់​រ៉ូ​យ៉ា​ល់ ដែល​មាន​ទីតាំង​លេខ​៩១Eo តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​រង​គ្រោះ​ឈ្មោះ RYAN EARL ROY JOSEPM អាយុ​៧១​ឆ្នាំ ជនជាតិ​កា​ណា​ដា ជា​អ្នក​ទេសចរណ៍ ចូល​មក​ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ​កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព និង​យក​សាកសព​ទៅ​តម្កល់​ទុក ព្រមទាំង​ទាក់ទង​ទៅ​ស្ថានទូត​ដើម្បី​មក​យក​សាកសព​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕