ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​កៅស៊ូ​ចូល​អាង​ត្រពាំង​ថ្ម​ប្រវែង​23​គ​.​ម រង​ការ​ខូចខាត​ដោយ​ទឹក​លិច​និង​រថយន្ត​ដឹក​ធ្ងន់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​កៅស៊ូ​ចូល​អាង​ត្រពាំង​ថ្ម​នៅ​ស្រុក​ភ្នំស្រុក​ប្រវែង​២៣​គីឡូ​មែ​៉​ត្រ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ថា មិនមែន​ដោយសារ​ផ្លូវ​ធ្វើ​គ្មាន​គុណភាព​នោះ​ទេ តែ​ការ​ខូចខាត​នេះ​ដោយសារ​ទឹក​លិច និង​រថយន្ត​ដឹក​លើស​ទម្ងន់​បើក​ឆ្លងកាត់ ។

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​កៅស៊ូ​ចូល​អាង​ត្រពាំង​ថ្ម​នៅ​ស្រុក​ភ្នំស្រុក​ប្រវែង​២៣​គីឡូ​មែ​៉​ត្រ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ថា មិនមែន​ដោយសារ​ផ្លូវ​ធ្វើ​គ្មាន​គុណភាព​នោះ​ទេ តែ​ការ​ខូចខាត​នេះ​ដោយសារ​ទឹក​លិច និង​រថយន្ត​ដឹក​លើស​ទម្ងន់​បើក​ឆ្លងកាត់ ។

ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក​បាន​និយាយ​ថា ផ្លូវ​ចូល​ស្រុក​ភ្នំស្រុក​ឆ្ពោះទៅ​អាង​ត្រពាំង​ថ្ម​កំពុង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ទទួល​ស្ថាបនា​ផ្លូវ​កៅស៊ូ​ធ្វើ​គ្មាន​គុណភាព​ជា​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក បើ​ជិះ​ពេល​យប់​អាច​ធ្លាក់​ជង្ហុក​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។

លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ប្រាប់​ថា ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅ​កាន់​ស្រុក​ភ្នំស្រុក និង​ឆ្ពោះទៅ​អាង​ត្រពាំង​ថ្ម​ជា​តំបន់​រមណីយដ្ឋាន ហើយ​ក៏​ជា​តំបន់​អភិរក្ស​សត្វ​ដ៏​កម្រ​ក្នុង​លោក ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចុងឆ្នាំ​២០០៤​រួចរាល់​នៅ​ដើមឆ្នាំ​២០០៥ ។ ក្រោយ​ពេល​ស្ថាបនា​រួច ផ្លូវ​នេះ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​បង្ក​ឲ្យ​កន្លែង​ខ្លះ​មាន​ជង្ហុក​ដក់​ទឹក រួម​ផ្សំ​នឹង​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​តោន​ឆ្លងកាត់​ផង​ក៏​កាន់តែ​ខូច​បន្ថែមទៀត នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។

លោក​បន្ត​ថា បន្ទាប់​ពី​រង​ការ​ខូចខាត​មន្ទីរ​ជំនាញ​បាន​បើក​ការ​ជួសជុល​នៅ​កន្លែង​ដែល​មាន​ជង្ហុក និង​កន្លែង​សំបុកមាន់​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល និង​សំណូមពរ​ឱ្យ​បញ្ឈប់​ការ​ដឹក​ទំនិញ​លើស​តោន​ឆ្លងកាត់​ដើម្បី​ឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​គង់វង្ស​បាន​យូរអង្វែង​បម្រើ​ឱ្យ​ការ​ធ្វើ​ដំណើរ​បាន​ងាយស្រួល ៕