ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​​ប្រពន្ធ​ កា.ប់បុរសចំណាស់​ម្នាក់​ស្លា.ប់ និង​​ក្មេង​ស្រី​ម្នាក់​ស្ទើរស្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ហ៊​ង ស៊ន អាយុ​៦១​ឆ្នាំ ត្រូវ​បាន​បុរស​ម្នាក់​យក​ដាវ​សា​មូ​រ៉ៃ​កា.ប់​ត្រូវជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ស្លា.ប់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ប៉ុន គឹ​មលាន អាយុ​១៥​ឆ្នាំ (​ជា​កូន​ជន​រង​គ្រោះ​) ក៏​បាន​រង​របួសធ្ងន់​ដែរ ទាំង​២​នាក់​មាន​ទីលំ​នៅ​ក្នុងភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​។

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ហ៊​ង ស៊ន អាយុ​៦១​ឆ្នាំ ត្រូវ​បាន​បុរស​ម្នាក់​យក​ដាវ​សា​មូ​រ៉ៃ​កាប់​ត្រូវជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ប៉ុន គឹ​មលាន អាយុ​១៥​ឆ្នាំ (​ជា​កូន​ជន​រង​គ្រោះ​) ក៏​បាន​រង​របួសធ្ងន់​ដែរ ទាំង​២​នាក់​មាន​ទីលំ​នៅ​ក្នុងភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​កោះ​ចំការ ជិត​​ព្រំដែន​ប្រទេស​វៀតណាម ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​កាប់​បុរស​ជា​ឪពុក ហើយ​កូនស្រី​ឃើញ​ដូច្នោះ ក៏​រត់​មក​ជួយ ក៏​ត្រូវ​ជន​សង្ស័យ​កាប់​ត្រូវ​ផង​ដែរ ។ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ ប៉ុន្តែ​ស​ង្សឹ​មរ​ស់តិច​ណាស់។

ប្រភព​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ដែរ មានឈ្មោះ​តឹ​ប ហៀ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​ជន​នោះ​បាន​សារភាព​ថា ដោយសារ​ខ្លួន​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ចំណាស់​នោះ (​ជន​រង​គ្រោះ​) និង​ដឹង​ទៀត​ថា បុរស​ចំណាស់​នោះ​ធ្លាប់​មក​ដេក​ជាមួយ​ប្រពន្ធ​ខ្លួន​២-៣​ដង​ហើយ ទើប​ទ្រាំ​លែង​បាន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព