ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្សឹក​ចៅអធិការ​វត្ត​រតនៈ​ម​នី ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​លោក​នេន​១០​អង្គ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចៅអធិការ​វត្ត រតនៈ​ម​នី រោង​គោ ហៅ​វត្ត​រតនៈ ត្រូវ​បាន​ព្រះ​អនុគណ​ស្រុក​ក្រឡាញ់​ចាប់​ផ្សឹក​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង​យប់​ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​តាម​រន្ធ​គូទ​ជាមួយ​លោក​នេន​ចំនួន​១០​អង្គ ។

ខេត្តសៀមរាប ៖ ចៅអធិការ​វត្ត រតនៈ​ម​នី រោង​គោ ហៅ​វត្ត​រតនៈ ត្រូវ​បាន​ព្រះ​អនុគណ​ស្រុក​ក្រឡាញ់​ចាប់​ផ្សឹក​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង​យប់​ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​តាម​រន្ធ​គូទ​ជាមួយ​លោក​នេន​ចំនួន​១០​អង្គ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អតីត​ចៅអធិការ​វត្ត​​រតនៈមនី ស្ថិត​នៅ​ភូមិ​រោងគោ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្ត​សៀម ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វង្ស ចែត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណ​តើ​ភូមិ​គោក​ត្រុំ ឃុំ​ស្រ​ង៉ា​ល ស្រុក​ក្រឡាញ់ ខេត្ត​សៀម ត្រូវ​បាន​ចាប់​ផ្សឹក​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ញោមប្រុស​ញោមស្រី​របស់​លោក​នេន​រង​គ្រោះ ចោទប្រកាន់​ពី​បទ​រួម​ភេទ​​ជាមួយ​លោក​នេន​ចំនួន​១០​អង្គ ដែល​៥​អង្គ​មាន​ព្រះ​ជន្ម​ពី​១១ ដល់​១៤​វស្សា និង​៥​អង្គ​ទៀត​មាន​ព្រះ​ជន្ម​ពី​១៥ ដល់​១៨​ព្រះ​វស្សា ។

ក្រោយ​ពេល​ចាប់​ផ្សឹក​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ សមត្ថកិច្ច​ក៏​បាន​រៀបចំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​ចៅអធិការ​វត្ត​រូប​នេះ​ធ្លាប់​បាន​បួស​ចំនួន​៤​ខេត្ត គឺ​នៅ​ខេត្តបាត់ដំបង បួស​បាន​២​វស្សា​, ខេត្តបន្ទាយមានជ័យ បួស​បាន​១​វស្សា​, ខេត្ត​កំ​ពត បួស​បាន​២​វស្សា និង​ខេត្តសៀមរាប នៅ​ស្រុក​ពួក បួស​បាន​១​វស្សា និង​នៅ​ស្រុក​ក្រឡាញ់ បួស​បាន​២​វស្សា ក៏​ត្រូវ​ចាប់​ផ្សឹក​ដោយ​ព្រះ​អនុគណ​ស្រុក​ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​តាម​រន្ធ​គូទ​ជាមួយ​លោក​នេន​ក្នុង​វត្ត​តែ​ម្តង ។

ព័ត៌​មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព