ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដាក់​ម៉ាស៊ីន​រែង​រ៉ែ​មាស​យ៉ាង​គគ្រឹកគគ្រេង​នៅ​ស្រុក​អូ​រយ៉ា​ដាវ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ម៉ា​ស៊ី​រែង​​រ៉ែ​មាស​​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​​គគ្រឹក​គ្រេងយ៉ាង​​អ​នាធិប​តេ​យ្យ ដោយ​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​មាស ​ស្ថិត​ក្នុង​ឃុំ​បរខាំ​ ស្រុក​អូរ​យ៉​ដាវ​ កាលពី​ថ្ងៃ​ទី​២៣​ តុលា​ ២០១៥ ហើយពេលកម្លាំងអង្គ​ការ​អា​ដ​ហុ​ក​​​ចុះ​ទៅ​ដល់​កន្លែង​នោះ​ ត្រូវកម្លាំង​កម្មករ​​ ដែល​​សុទ្ធ​សឹង​ជា​ជន​ជាតិវៀតណាម​រាប់រយ​នាក់ ​បាន​រត់គេច​​អស់​មុន​នោះ​បន្តិច​ ប្រហែលជា​​មាន​

ខេត្តរតនគិរី ៖ ម៉ា​ស៊ីន​រែង​​រ៉ែ​មាស​​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​​គគ្រឹក​គ្រេង និង​​អ​នាធិប​តេ​យ្យបំផុត​ ដោយ​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​មាស ​ស្ថិត​ក្នុង​ឃុំ​បរខាំ​ ស្រុក​អូរ​យ៉ាដាវ​ កាលពី​ថ្ងៃ​ទី​២៣​ តុលា​ ២០១៥ ហើយពេលកម្លាំងអង្គ​ការ​អា​ដ​ហុ​ក​​​ចុះ​ទៅ​ដល់​កន្លែង​នោះ​ ត្រូវកម្លាំង​កម្មករ​​ ដែល​​សុទ្ធ​សឹង​ជា​ជន​ជាតិវៀតណាម​រាប់រយ​នាក់ ​បាន​រត់គេច​​អស់​មុន​នោះ​បន្តិច​ ប្រហែល​ជា​​មាន​អ្នក​ផ្តល់​ដំណឹង​​ឱ្យ​មុន ​។

យោង​តាម​ប្រភព​បាន​​បង្ហើប​​​ថា ​ការ​ដាក់​តាំង​ម៉ា​ស៊ីន​​រែង​មាស​នោះ ​មាន​ជា​យូរយា​ឆ្នាំ​​មក​​ហើយ ​ដែល​មាន​ថៅកែ​​នៅ​ពីក្រោយ​ខ្នង​សុទ្ធ​សឹង​​ជា​មន្ត្រី​មានបុណ្យ​ស័ក្តិ​​ធំ​ ដែល​ធ្លាប់​ឃុបឃិត​ជាមួយ​អាជ្ញាធ​រមាន​ស​ម​ត្ថ​កិច្ច​គ្រប់​ជំនាញ​ ​ទើប​អាច​ដំណើរការ​ទៅ​​បាន​ដោយ​​រលូន​បែប​​នេះ​ ។

​​នា​ពេល​កន្លង​មក​ ក៏​ធ្លាប់​មានកម្លាំង​​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ដែរ ​តែ​ក្រោយមក​ នៅ​តែ​មាន​ធ្វើ​សកម្មភាព​ដដែល​ គឺ​មិន​ខុស​ពី​វែក​ចក​ឡើយ ​ដោយសា​រការ​ចុះ​បង្ក្រាប​របស់​សមត្ថ​កិ​ច​កន្លង​មក រឹ​ប​អូស​បាន​តែ​ឧបករណ៍​សម្ភារ​​តិចតួច​ប៉ុណ្ណោះ​ ឯ​អ្នក​ដែល​ប្រ​ព្រិ​ត្តិ​នោះ​ ក៏​​ពុំដែល​ចាប់ខ្លួន​បាន​នោះ​ដែរ​ ។

ទាក់​ទឹ​​ន​នឹង​​ករណី​សកម្មភាព​ជីក ​និង​ដាក់​តាំង​ម៉ា​ស៊ីន​កិន​បំបែក​រ៉ែ​មាស​នេះ​ មិនអាច​​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធ​រ ​ឬ​មន្ត្រី​ជំនាញ​​បាន​នៅ​ឡើយទេ ព្រោះ​​ទូរ​​ស័ព្ទ​​មិន​ចូល ​ខ្លះ​ចូល​ដែរ​​តែ​មិន​លើក​ ។