ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​តិរច្ឆាន​ចាប់​រំលោ.ភ​កូន​ស្រី​ខ្លួន​ឯង​បាន​​​ម្តង​ហើយ​ញ៉ាម​ចង់​ម្តង​ទៀត​ត្រូវ​ជាប់ខ្នោះ

8 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖​ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​មេសាង​ឃាត់ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​ចាប់​កូន​ស្រី​​​បង្កើតខ្លួន​ឯង​​​រំលោ.ភ​សេព​សន្ថវៈ​​​​បាន​សម្រេច​​ម្តង​ហើយ​ ញ៉ាម​ចង់​ម្តង​ទៀត​ត្រូវ​កូន​ស្រី​រត់​ទៅ​រាយ​ការណ៍ប្រាប់មេភូមិ​

ខេត្ត​ព្រៃ​វែង​ ៖​ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​មេសាង​ឃាត់ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​ចាប់​កូន​ស្រី​​​បង្កើតខ្លួន​ឯង​​​រំលោភ​សេព​សន្ថវៈ​​​​បាន​សម្រេច​​ម្តង​ហើយ​ ញ៉ាម​ចង់​ម្តង​ទៀត​ត្រូវ​កូន​ស្រី​រត់​ទៅ​រាយ​ការណ៍ប្រាប់មេភូមិ​ និង​សមត្ថ​កិច្ច​។

ហេតុ​ការណ៍​ឪពុក​​​រំលោភកូន​ឯង​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​របស់ខ្លួន​ក្នុង​ភូមិ​ប្រស្នា ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ។

លោក​វរ​សេនីយ៍​ទោ​នៅ​ ហាច អធិការ​ស្រុក​មេសាង​បាន​បំភ្លឺ​ទៀត​ថា ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​ប៉ង​រំលោភ​កូន​ស្រី​ខ្លួន​ឯង​ជា​លើ​ក​ទី​២​ទៀត​នៅ​ថ្ងៃ​ទី​៦ តុលា នៅ​ក្រោម​ផ្ទះ​ដដែល​។

បុរស​រំលោភ​កូន​ខ្លួន​ឯង​នេះ​ឈ្មោះ​គីម ឆេង អាយុ​៥២ឆ្នាំ​ ជា​បុរស​ពោះ​ម៉ាយ​៣​ឆ្នាំ​ហើយ​ រស់នៅ​ជាមួយ​កូន​ប្រុស​ស្រី​៣នាក់ កូន​ទាំង​អស់​៨​នាក់​ រៀប​ការ​មាន​គ្រួសារ​ហើយ​៥នាក់​៕