ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ពិនិត្យ​មើល​ផង​ទាន ! រថយន្ត​ដឹក​សំពីងសំពោង​ច្រើន​ណាស់​ឆ្លងកាត់​ខេត្តស្វាយរៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តស្វាយរៀង​បាន​ធ្វើការ​រិះគន់​ចំ​ៗ​ចំពោះ​អាជ្ញាធរ​ខេត្តស្វាយរៀង​ថា ពុំ​បាន​បើកភ្នែក​មើល​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ជា​ច្រើន​ដែល​តែងតែ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ទឹកដី​ខេត្តស្វាយរៀង​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ។

ខេត្តស្វាយរៀង ៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តស្វាយរៀង​បាន​ធ្វើការ​រិះគន់​ចំ​ៗ​ចំពោះ​អាជ្ញាធរ​ខេត្តស្វាយរៀង​ថា ពុំ​បាន​បើកភ្នែក​មើល​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ជា​ច្រើន​ដែល​តែងតែ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ទឹកដី​ខេត្តស្វាយរៀង​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ។ តួយ៉ាង ដូច​ជា​រថយន្ត​២​គ្រឿង​នេះ​(​ដូច​មាន​ក្នុង​រូបភាព​)​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​សំ​យ៉ោ​ង ឃុំ​សំ​យ៉ោ​ង​ស្រុក​កំពង់​រោ​ទ៌ ឆ្លងកាត់​តាម​ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ ចូល​មក​តាម​ក្រុង​ស្វាយ​រៀង ឡើង​ទៅ​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៥ កក្កដា ២០១៥ ។

រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ដោយ​ដាក់​ទំនិញ​ពេញ​ក្នុង​រថយន្ត ហើយ​ដាក់​ត​ចេញ​មក​ខាងក្រោយ និង​ពីលើ​ដំបូល​ទៀត​គឺ​រថយន្ត​ទូ​រី​ស​១​គ្រឿង និង​រថយន្ត​ម៉ាក​កូរ៉េ​ចំណុះ​២​តោន​កន្លះ ដឹក​ដល់​១០​តោន​ដាក់​ទំនិញ​ផុត​ទ្រុង​រថយន្ត សំពីងសំពោង​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ខ្លាំ​ណាស់ ក៏​ប៉ុន្តែ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​នគ​បាល​ណា​បើកភ្នែក​មើល​ឡើយ ។

ល្មម​ពិនិត្យ​មើល​ផង​ទាន !