ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ធិ​ការ​កិច្ច​ក្រសួងយុត្តិធម៌​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​លោក​ពេជ្រ ព្រហ្ម​មុន្នី ឡើង​តុលាការ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អតីត​ឧត្តមសេនីយ៍​យោធា​ម្នាក់​ដែល​ជា​មនុស្ស​ស្និទ្ធនឹង​លោក អាំង មាលតី អតីតប្រធានសាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគារ​ធិ​ការ​កិច្ច ក្រសួង​

រាជ​ធានី​ភ្នំពេញ​ ៖ អតីត​ឧត្តមសេនីយ៍​យោធា​ម្នាក់​ដែល​ជា​មនុស្ស​ស្និទ្ធនឹង​លោក អាំង មាលតី អតីតប្រធានសាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគារ​ធិ​ការ​កិច្ច ក្រសួង​យុត្តិធម៌ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ មីនា ២០១៥ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ករណី​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​មិន​ប្រក្រតី ។

ការ​សាកសួរ ត្រូវ​បាន​អូស​បន្លាយ​ដល់​ល្ងាច​ថ្ងៃ​ដដែល​នោះ តែ​ក៏​ត្រូវ​បាន​សំរាក និង​បាន​អនុញ្ញាតឲ្យ​ក្រុម​អនុរក្ស​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ។ ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា​ការ​សាកសួរ​អតីតឧត្តមសេនីយ៍​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​អាំង មាលតី អតី​ត​ប្រធាន​សាលាដំបូង​​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​លេច​ចេញ​នូវ​តម្រុយ​ជា​ច្រើន​ពាក់​ព័ន្ធនឹង​អំពើ​ពុក​រលួយក្នុង​ការ​ដោះ​ដែង​ឪពុក​​​ម្តាយលោក​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​នាំ​ឲ្យ​រាល​ដាល​ដល់​មនុស្ស​មួយ​ចំនួន​ទៀត​​​ ។

អតីត​ឧត្តមសេនីយ៍​យោធា​រូប​នោះ​ឈ្មោះ ពេជ្រ ព្រហ្ម​មុ​នី្ន ជា​គ្រូអូ​ម​អាម មុខងារ​ជា​នាយសេនាធិការរង​កងទ័ពជើងគោក​នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​លោក អាំង មាលតី ស្នើ​សុំ​ទៅ​លោក មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​សហការ​ការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ជា ជំនួយការ​ផ្នែកសន្តិសុខ​ និង​សណ្តាប់ធ្នាប់ ។

ក្រោយ​ពី​បានការ​អនុញ្ញាត​ពី​លោក​មាស សុភា រួច​ហើយ លោក ពេជ្រ ព្រហ្ម​មុ​នី្ន បានមក​បំពេញការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយរយៈ ត្រូវ​បាន​លោក អាំង មាលតី ប្រគល់រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាំ​មើរ ស្លាក​លេខ​២-២២៦៦​ និង​ម៉ូតូ​ធំ​ពីរ​គ្រឿង​ដែល​ជា​វត្ថុ​តាង​ក្នុង​បទល្មើស​ជួញដូរគ្រឿងញៀន​ឲ្យ​ប្រើប្រាស់ ជាមធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ ។

តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ក្រៅពីការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ លោក ពេជ្រ ព្រហ្ម​មុ​នី្ន បាន​ធ្វើ​ការងារ​ជ្រុល​ជ្រួស​រហូតដល់​ទៅ​ដើរ​ត្រួតពិនិត្យ និង​តាមដាន​រាល់​សកម្មភាព​របស់​ចៅក្រម និងក្រឡាបញ្ជី ព្រមទាំងព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​រាជធានី​ភ្នំពេញក្នុង​បន្ទប់​ថែម​ទៀត​ផង ។ ក្នុង​នោះសូ​ម្បី​តែ​ការ​សាកសួរ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹ​ង ម៉េ​ង​ជឺ ក៏​ពេជ្រ ព្រហ្ម​មុន្នី ចូលរួម​ក្នុង​ការ​ស្តាប់ យក​ចម្លើយ​ដែរ ដែល​ខុស​នីតិវិធី​ទាំងស្រុង ។

លើស​ពី​នេះ​ទៀត​ឈ្មោះ ពេជ្រ ព្រហ្ម​មុ​នី្ន ហ៊ានរហូត​កាន់​សំណុំរឿង​បញ្ជាឱ្យធ្វើ​តាម​ការ​បង្គាប់​របស់​ខ្លួន ដោយ​អាង​អំណាច​លោក អាំង​ មាល​តី ។ ក្រោយ​ពី​ការ​ផ្ទេរ​ភារកិច្ច​លោក អាំង មាលតី យក​ទៅ​បញ្ឈរជើង​នៅ​ក្រសួងយុត្តិធម៌ ដើម្បី​ស៊ើបអង្កេត​ចំណាត់ការ​មិន​ប្រក្រតី លើ​ការ​ដោះ​លែង​ឪពុក​ម្តាយ ថោ​ង សា​រ៉ាត់ ឲ្យ​នៅក្រៅ​ឃុំ​នោះ ឈ្មោះ ពេជ្រ ព្រហ្ម​មុន្នី ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួននៅ​យប់​ថ្ងៃ​ទី១៩ ​​កុ​ម្ភៈ ​២០១៥ នៅ​ចំណុច​មុខ​វត្ត​ប្រសាទ​នាង​ខ្មៅ ក្នុងភូមិ​ចារ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​ ដោយកំលាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​នៅ​ថ្ងៃ​ទី​២០​ កុម្ភៈ ២០១៥ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន៕​
                                                                                                ​