ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សុំ​នៅ​ក្រៅ​ឃុំ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុ​វ​ណ្ណា​រ៉ា តុលាការ​ប្រកាស​នៅ​ថ្ងៃ​ទី​១១​ មីនា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​៤ ​​មី​នា ​២០១៥ បាន​លើកយក​បណ្តឹងសាទុក្ខ​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា អាយុ​៤៦​ឆ្នាំ

រាជធានី​ភ្នំពេញ​ ៖ លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​៤ ​​មី​នា ​២០១៥ បាន​លើកយក​បណ្តឹងសាទុក្ខ​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា អាយុ​៤៦​ឆ្នាំ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​សាលា​ឧទ្ធ​រណ៍​បដិសេធ​ម្តង​រួច​មក​ហើយ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​។​

បន្ទាប់​ពី​ការ​សួរ​ដេញដោល​ក្នុង​សវនាការ ​​ជំនុំ​ជម្រះ តុលាការ​កំពូល​បាន​ថ្លែង​ថា ​ដោយសារ​តែ​មាន​សំណុំរឿង​ច្រើន​ត្រូវ​ជម្រះ​ក្នុង​ពេល​តែ​មួយ​តុលាការ​កំពូល​ពន្យារ​ពេល​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង​នេះ​នៅ​វេលា​ម៉ោង​៨ព្រឹក ​ថ្ងៃ​ទី​១១ ​មីនា ​២០១៥​។

ជនជាប់ចោទ​ឈ្មោះ មា​ជ សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក មុន​ពេល​ចាប់ខ្លួន​ជា​ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ មាន​តែ​ជន​ជាប់​ឈ្មោះ​មា​ជ សុ​វ​ណ្ណា​រ៉ា​ ម្នាក់​គត់​ក្នុង​ចំណោម​ជន​ជាប់​១១​នាក់​បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធ​រណ៍​មិន​ព្រម​អនុ​ញ្ញា​ត​ឲ្យ​រូប​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

ជនជាប់ចោទ​ឈ្មោះ មា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម ចូលរួម​អំពើ​កុបកម្ម​កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា ​២០១៤ ​នៅ​ចំណុច​ស្ពាន​នាគ ទីលាន​ប្រជាធិបតេយ្យ ​ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ជនជាប់ចោទ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១ ​វិច្ឆិកា​២០១៤ ​និង​ត្រូវ​បាន​ចោទប្រកាន់ ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​