ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់រងរបួសក្បាល ហើយដើរទៅរកគ្លីនិកឯកជនដោយខ្លួនឯងដើម្បីឲ្យគ្រូពេទ្យដេររបួស ដោយអះអាងថាគាត់ត្រូវប្ដីវាយនឹងព្រនង់ឈើរឿងដេរ
ការុងអេតចាយ។
ហេតុការណ៍នេះបានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី៤ មីនា ២០១៥ នៅភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត។ ស្ត្រីរងគ្រោះឈ្មោះញ៉ាវ លន់ អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ មុខរបរជាអ្នកដើរទិញអេតចាយ។
ជនរងគ្រោះប្រាប់ថា ហេតុការណ៍ខាងលើកើតឡើងដោយសារជម្លោះរឿងដេរការុងអេតចាយ ។ ប្ដីរបស់គាត់ស្ដីបន្ទោស ពេលគាត់តបតក៏ត្រូវលោកប្ដីនោះទាញព្រនង់ឈើវាយរបួសតែម្ដង។
ទោះជាយ៉ាងណា ស្ត្រីរងគ្រោះប្រាប់ថា ដោយសារទ្រាំមិនបាន ព្រោះជម្លោះក្នុងគ្រួសាតែងកើតមានជារឿយៗគាត់ក៏ប្ដឹងឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនប្ដីរបស់គាត់ឈ្មោះគឹម ធីអាយុ៥៧ឆ្នាំ យកទៅអប់រំដើម្បីឲ្យស្គាល់ពីផ្លូវច្បាប់ខ្លះ៕
ចែករំលែកព័តមាននេះ