ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវបេតុង​នៅ​ក្រុងស្ទឹងត្រែង​កំពុងសម្រុកស្ថាបនា​ឱ្យរួច​មុន​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​មន្ទីរ​សាធា​​រណៈការ ​និង​ដឹក​ជញ្ជូន​​ខេត្តស្ទឹងត្រែង ​បាន​ស្ថាបនា​ផ្លូវ​បេតុង​នៅ​ក្នុង​​ក្រុង​ជំនួស​ផ្លូវ​កៅស៊ូ​​ចាស់​ ដែល​មាន​ទំហំ​តូច​​ចង្អៀត​ ទៅ​ជា​ផ្លូវថ្នល់​មួយ​​ធំ​ទូលាយ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​​ធ្វើ​ចរាចរ​ណ៍​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ភ្ញៀវ​

ខេត្តស្ទឹងត្រែង ៖ ​មន្ទីរ​សាធា​​រណៈការ ​និង​ដឹក​ជញ្ជូន​​ខេត្តស្ទឹងត្រែង ​បាន​ស្ថាបនា​ផ្លូវ​បេតុង​នៅ​ក្នុង​​ក្រុង​ជំនួស​ផ្លូវ​កៅស៊ូ​​ចាស់​ ដែល​មាន​ទំហំ​តូច​​ចង្អៀត​ ទៅ​ជា​ផ្លូវថ្នល់​មួយ​​ធំ​ទូលាយ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​​ធ្វើ​ចរាចរ​ណ៍​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ភ្ញៀវ​ទេស​ចរ​​ជាតិ-​អន្តរជាតិ​​ទាំង​ម៉ូតូ​ និង​រថយន្ត​ ហើយ​ក៏​បាន​ហាម​​មិន​ឱ្យរថយន្ត​ធុនធំ​ដឹក​ទំនិញ​ចូល​​ក្នុង​ក្រុង​ផង​ដែរ ​។   

ការ​ចុះ​ពិនិត្យ​សកម្មភាព​ស្ថាបនា​ផ្លូវ​បេតុង​​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង លោក ស គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នេះ​ជា​គម្រោង​អភិវឌ្ឍ​ន៍​របស់​ខេត្ត​ ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ស្ទឹង​ត្រែង​ ប្រែ​ក្លាយជា​ទីក្រុង​ស្អាត​។     

លោក​ប្រធាន​មន្ទីរ​បញ្ជា​ក់ថា ​គម្រោង​ស្ថាបនា​ផ្លួ​វ​បេតុង​នេះ​ ក្រុមការងារ​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​​ក្នុង​ការ​ស្ថាបនា​ និង​គ្រោង​ឲ្យ​ការ​សាងសង់​នេះ​នឹង​ត្រូវ​បញ្ចប់នៅ​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ព្រមទាំង​បង្ហាញ​ឲ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​ទីក្រុង​ស្អាត​មាន​បរិស្ថាន​រស់នៅ​ល្អ​​ ​។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព