ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​បង់​ក្លា​ដែស​១៤​នាក់​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាតិ​បង់​ក្លា​ដែ​ស​សុទ្ធតែ​ជា​បុរស​សរុប​ចំនួន​១៤​នាក់ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់ «៩៩៩» ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាតិ​បង់​ក្លា​ដែ​ស​សុទ្ធតែ​ជា​បុរស​សរុប​ចំនួន​១៤​នាក់ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់ «៩៩៩» ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា និង​បញ្ជូន​តាម​រថយន្តក្រុង​ម៉ាក​មី​នី​បឺស​២៥​កៅអី ពណ៌​ខៀវ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 3A-1169 ចង្កូត​ឆ្វេង ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្ពោះ​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​ដោយ​មាន​សមត្ថកិច្ច​មក​ពី​ស្នងការ​នគរបាល​ខេត្ត​ទទួល​ផ្នែក​អន្តោប្រវេសន៍ និង​នគរបាល​ទេសចរណ៍​ក្រសួង​អមដំណើរ ។ ជន​ឆ្លង​ដែន​ខុសច្បាប់​ទាំងអស់​ខាងលើ​មុន​ពេល​បញ្ជូន​ចេញ ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​ខ្សែ​រឹតដៃ រួច​បណ្ដើរ​ឡើង​រថយន្ត​ម្ដងម្នាក់​ៗ ។ ទោះជា​យ៉ាងណា ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនេះ សមត្ថកិច្ច​មិន​បាន​ប្រាប់​ថា​ចូល​មក​កម្ពុជា​តាម​ច្រក​ណា​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ទុក​ឱ្យ​ថ្នាក់លើ​ធ្វើការ ។

គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ទាំង​១៤​នាក់​ពី​ផ្ទះសំណាក់​៩៩៩ ដំបូង​គេ​ឃើញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ព្យាយាម​រារាំង​មិន​ឱ្យ​រថយន្ត​ដឹក​ជន​ទាំងនេះ​ចេញពី​កន្លែង​កើតហេតុ​ទេ ធ្វើ​ឱ្យ​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន​ខាងលើ​ហាក់​មានការ​ប្រកែក​គ្នា​មួយ​ប្រាវ ព្រោះតែ​ការ​រារាំង​នេះ ហើយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​រៀង​ៗ​ខ្លួន ។ ពេល​នោះ​គេ​សង្កេត​ឃើញ​ថា រថយន្ត​ដឹក​ជនអន្តោប្រវេសន៍​ទាំង​១៤​នាក់​ម្ដង​ទៅ​មុខ​ម្ដង​ទៅ​ក្រោយ ធ្វើ​ឱ្យ​អ្នកស្រុក​ដែល​ចោមរោម​មើល​ហេតុការណ៍​យ៉ាងច្រើន​កុះករ​មាន​ច​ម្ង​ល់ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​រថយន្ត​នោះ​ចេញដំណើរ​ឆ្ពោះទៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយសារ​មាន​អន្តរាគមន៍ ឬ​មាន​បទបញ្ជា​ពី​ថ្នាក់លើ ។

គេ​ចាំ​បាន​ថា កន្លង​មក​តាម​រយៈ​ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាម​បណ្ដា​ខេត្ត រួម​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​នោះ បាន​ហៅ​ម្ចាស់ផ្ទះ​សំណាក់​និង​សណ្ឋាគារ​អប់រំ និង​ណែនាំ​ចំពោះ​អ្នក​ចូល​ទៅ​ស្នាក់​នៅ​ត្រូវ​យក​ឯកសារ​ពាក់ព័ន្ធ​ជា​សម្គាល់​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ជាដើម ប៉ុន្តែ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គេ​សង្កេត​ឃើញ​ផ្ទះសំណាក់​មួយ​ចំនួន​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ទេ ឱ្យ​តែ​អ្នក​ចូល​ស្នាក់​នៅ​បង់ប្រាក់​ជា​ការ​ស្រេច ពិសេស​ពលករ​មក​ពី​តាម​បណ្ដា​ខេត្ត មុន​ឆ្លង​ទៅ​ទឹកដី​ថៃ​។ ជាក់ស្ដែង​ផ្ទះសំណាក់​ខាងលើ​បណ្ដោយ​ឱ្យ​ជនអន្តោប្រវេសន៍​ស្នាក់​នៅ​អត់​ច្បាប់ ៕