ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​នាំអំណោយ​ចែកជូន​ស្ត្រី​ក្មេង​ទុរគត​សម្រាល​កូន​ខ្លួន​ឯង​​ជាមួយ​ជីដូន​ចាស់​​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ លោកសូ កង នាយក​​ប្រតិបត្តិ​​សាខា​​កាក​បាទ​​ក្រហម​​កម្ពុជា​​​ខេត្ត , ​​​លោក​ជំទាវបាន ស្រី​មុំ ប្រធាន​គណៈ​កម្មា​ធិ​ការ​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រួម​និងសប្បុរសជន​មួយ​​ចំនួន​​ទៀត បាន​នាំ​យក​​អំណោយជា​សម្ភារ និង​ថវិកា​មួយ​ចំនួន​ទៅ​​​ជូន​​ដល់​ស្ត្រី​ម៉េ​ម៉ា​យ​​ទុរគត​​ម្នាក់ ដែល​សម្រាល​កូន​ដោយ​ខ្លួន​ឯងជាមួយ​ជីដូន​ចាស់ជរាម្នាក់ ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា ២០១៤ ស្ថិត​​នៅ​ចំណុច​ភូមិ​​ភូមិ​សួន​អំពៅ​​កើត សង្កាត់​​ប៉ៃលិន ក្រុ​ងប៉ៃលិន​ ។

អំណោយ​ដែល​ត្រូវ​យកទៅ​ចែកជូន​មាន​អង្ករ​៥០​គីឡូក្រាម ,មុង​​២, សារុង​​​,២ ក្រមា​២, ភួយ​២, តង់​កៅស៊ូ​ធំ​១, ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ទឹក​សុទ្ធ ទឹកដោះគោ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។ ដោយឡែកលោក មាស សា​វុ​ធ អាជីវក​រល​ក់វ៉ែន​តា​នៅ​ផ្សារ​សាមគ្គី​ហៅ​​ប៉ា​ហ៊ី និង​សប្បុរស​ជន​មួយ​ចំនួន​ទៀត បាន​ឧបត្ថម្ភ​អង្ករ​​៥០​គីឡូក្រាម សម្លៀក​បំពាក់​មួយ​ចំនួន​ធំ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ផង​ដែរ ។

​​គួរ​បញ្ជាក់ថា ស្ត្រី​​សម្រាល​កូន​ខ្លួន​ឯង​ខាងលើឈ្មោះ​រិ​ន ស្រី​លី​ន អាយុ​១៧​​ឆ្នាំ ចំណែក​ជីដូនចាស់​ឈ្មោះ​វ៉ិត សុទ្ធ អាយុ​៧០​​ឆ្នាំ ទាំង​២នាក់​មានទីលំនៅ​ក្នុង​​ភូមិ​-ឃុំខាងលើ ។ គាត់​បាន​សម្រាលកូន​​ខ្លួនឯងជាមួយ​ជីដូន​ចាស់ជរា​អាយុ​៧០​ឆ្នាំ​ម្នាក់ នៅ​ក្នុង​​កូនខ្ទម​តូច​​គួរ​ឱ្យ​សង្វេគ ​កាលពី​វេលា​ម៉ោង​៤​ទៀប​​ភ្លឺ ដោយ​​កើត​បាន​ទារិកា​​​ម្នាក់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​